Author: raksmey
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖
ចាប់ពីម៉ោង ៦:២៥ ដល់ ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំ ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និង ២គ្រាប់ចូលភូមិសាស្ត្រ ភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីអាជ្ញារធរមូលដ្ឋានការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិល១រូបរងរបួស។ – ចាប់ពីម៉ោង ៨:៤០នាទី ដល់ ៩:៣០នាទី យោធាថៃផ្លោង ៥គ្រាប់ចូលភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ⏰ គិតមកដល់ម៉ោងនេះ…
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៦ចំណុចដល់វេទិកានិពន្ធនាយកសារព័ត៌មានលើកទី២២
ភ្នំពេញ៖ តាមរយៈសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់និពន្ធនាយកសារព័ត៌មានបន្តយកចិត្តទុកដាក់អនុវត្ត។ បន្តវេនពីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន, ក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងបានផ្តល់នូវសារលិខិតចូលរួមរាល់វេទិកានិពន្ធនាយកសារព័ត៌មាន ដែលប្រារព្ធជាទៀងទាត់ប្រចាំឆ្នាំ។ដោយឡែកវេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំ២០២៥ សាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីការកត់សម្គាល់នូវស្ថានភាពជាក់ស្តែងក្នុងសភាពការណ៍ថ្មី សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍លើ៦ ចំណុច ក្នុងនោះ ៖…
កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាប៉ុណ្ណោះ។
Cambodia demands that the Thai side immediately cease the intentional dissemination of false information. This disinformation campaign is clearly designed to divert international attention from Thailand’s violations of international law…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកសារព័ត៌មាន រក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងអំឡុងពេលប្រទេសជាតិ កំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់ប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន បន្តចូលរួមអនុវត្តនូវលក្ខខណ្ឌគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសក្នុងអំឡុងពេល ដែលប្រទេសជាតិ កំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ស្តីពី តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ដែលបណ្តាញព័ត័មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ នៅក្នុងសាលិខិតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា…
កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលប៉ោយប៉ែត ចេញ ធ្វើការ ដើរល្បាត ចល័ត ដើម្បី បង្ការទប់ស្កាត់ ជនឆ្លៀតឱកាស ចូលលួចទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ដែលរត់ភាសខ្លួន ចាកចេញពីផ្ទះ ដោយសារ ទាហានថៃបានប្លោងគ្រាប់ ចូលឈ្លានពាន ប្រទេសកម្ពុជា!!!
បន្ទាយមានជ័យ អនុវត្តតាមការណែនាំ និងបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ របស់ លោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់ លោកលោកស្រី អធិការរង គ្រប់ផ្នែក ជំនាញ និងលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ទាំង 5 ប៉ុស្តិ៍ ចំណុះនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ បទបញ្ជា ថ្នាក់លើដាក់ជូន ឱ្យ…
អបអរសាទរខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព…
IPA សូមអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិដូចខាងក្រោម៖
(1). អង្គការសហប្រជាជាតិ (UN) ជាពិសេសក្រុមប្រឹក្សាសន្តិសុខ និងគណៈកម្មាធិការសិទ្ធិមនុស្ស ត្រូវចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ ដោយបង្កើតយន្តការតាមដានព្រំដែន និងបញ្ចេញសម្ពាធលើភាគីថៃ ដែលជាជនបង្ករ ដើម្បីគោរពកិច្ចព្រមព្រៀងសន្តិភាព និងច្បាប់មនុស្សធម៌អន្តរជាតិ។ (2). អាស៊ាន៖ ក្នុងនាមជាសហគមន៍តំបន់ ត្រូវតែដើរតួនាទីអន្តរការីកាន់តែសកម្ម ដើម្បីសម្រួលដល់ការចរចា កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីយូរអង្វែងរវាងកម្ពុជា និងថៃ។ (3). សហគមន៍អន្តរជាតិ និង សប្បុរសជន៖ សូមថ្កោលទោសជាសាធារណៈ ចំពោះការរំលោភសិទ្ធិមនុស្ស ដោយភាគីថៃ និងប្រើឥទ្ធិពលរបស់អ្នក ដើម្បីទាមទារឱ្យមានការគោរពច្បាប់អន្តរជាតិ។ IPA urgently…
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ៧:០៥នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី)
ម៉ោង ៧:៤០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត ជប់អង្គុញ និងថ្មឆត្រ។ – ម៉ោង ៨:២០នាទី យោធាថៃបន្តការវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់រថក្រោះ អម ដោយកម្លាំងថ្មើរជើងបានបាញ់ចូលភូមិសាស្ត្រថ្មឆត្រ និងប្រាសាទតាក្របី។ – ម៉ោង ៨:៤១នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត បុស្សស្បូវ-ជាំតែ។ – រហូតមកដល់វេលាម៉ោង ៩:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោល ខ្លាំង នៅភូមិសាស្រ្តអានសេះ និងបន្តវាយលុកនៅភូមិសាស្ត្រថ្មដូន, ជប់អង្គុញ, ថ្មឆត្រ, ភ្នំ៣៣៣, ប្រាសាទតាក្របី…
ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖
1. Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) – 15M followers 2. Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) – 4.9M followers 3. Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr) – 2.3M followers…
