កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលជួបសម្តែងការគួរសម

នៅវិមានសាមគ្គីភាព នារសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលជួបសម្តែងការគួរសម។ ឯកឧត្តម…

សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង…

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងនោះមានការបញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលខេត្ត លោក លោកស្រី មន្ទីរនានាពាក់ព័ន្ធជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុករំដួល លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង…

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀងបានដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា ដឹងលើកទិសដៅអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០២៦ “

ក្រុងស្វាយរៀង÷ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២:០០នាទីរសៀល នៅសាលប្រជុំអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា ដឹងលើកទិសដៅអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០២៦ ” *ក្រោមអធិបតីភាព* លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង *សមាសភាពចូលរួម រួមមាន*:លោកអធិការរងគ្រប់រូប,លោក លោកស្រី នាយ នាយរងផ្នែក,លោក លោកស្រី នាយ នាយរងប៉ុស្តិ៍ និងមន្ត្រី សរុបវត្តមាន:សរុប ៣៧នាក់ ស្រី…

ពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក…

នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន​ ២០,៧៥៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ដែលពិធីនេះបានរៀបចំឡើងនៅវិទ្យាល័យរមាសហែក ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។…

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន

(ក្រចេះ)៖ ការពង្រឹងសមត្ថភាព សាមគ្គីភាព និងការទទួលខុសត្រូវរបស់កម្លាំងគណបក្សនៅមូលដ្ឋាន គឺជាកត្តាសំខាន់ក្នុងការបន្តបេសកកម្មបម្រើប្រជាជន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍឃុំ សង្កាត់ឱ្យកាន់តែរីកចម្រើន។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នាចុងសប្តាហ៍នេះ។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ស្រុកចិត្របុរី ដោយមានការចូលរួមពីឯកឧត្តម សុខ ចាន់ភក្តី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារគណបក្ស បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង១០ និងប្រធានសាខាបក្សភូមិនៃឃុំទាំង១០ ប្រមាណ…

លោក ម៉ែន អេង ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន២៥គ្រួសារ នៅស្រុកកំពង់រោទិ៍

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ទៅចែកជូនដោយផ្ទាល់ដៃដល់បងប្អូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ២៥ គ្រួសារ ដែលបានទទួលផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ហើយបានចូលមករស់នៅជាអចិន្ត្រៃយ៍ ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់លោក ប៉ែន សុវន្នី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត…

កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយក្នុងការស្វាគមន៍សម្តេចធិបតីក្នុងដំណើរទស្សនកិច្ចផ្លូវការ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល…

ថ្ងៃនេះ ជាថ្ងៃដំបូងនៃការបើកទទួលពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា!

សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។ 📅 ការទទួលពាក្យស្ម័គ្រចិត្ត៖ ថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ 🫡💪🏻🇰🇭 ចូលរួមដោយឆន្ទៈ • ហ្វឹកហាត់ដោយវិន័យ • បំពេញកាតព្វកិច្ចចំពោះជាតិ។ 🌐 Facebook 🌐 Telegram 🌐 YouTube 😍 CoolApp 🌐 TikTok 🌐 Instagram

ថ្ងៃបិណ្ឌវេនទី១៣! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តកែវមុនី (ហៅវត្តគោករលួស) សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងវត្តកែវមុនី (ហៅវត្តគោករលួស) ក្នុងសង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣…