ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តធំៗដឹកទំនិញ ដែលច្បាស់ណាស់ថា បានបំផ្លាញផ្លូវនៅក្នុងមូលដ្ឋាន ខាងលើនេះនិងជាទំនិញបង់ពន្ធមិនគ្រប់ទាំងទំនិញនាំចេញនិងទំនិញនាំ ចូលហាក់ដូចជាមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រាបានឲ្យដឹងថា ក្រុមឈ្មួញវៀតណាមតូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ហើយដឹកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវហើយដឹកទំនិញសង្ស័យមិនបង់ពន្ធ មិនគ្រប់ចូលមកខ្មែរយ៉ាងពេញបន្ទុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័ននៅច្រកព្រំដែនសំរោង ជាអ្នកមានសិទ្ធិអំណាចបិទភ្នែក ដើម្បីផលប្រយោជន៍ ទេីបឈ្មួញហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ ក្រុមឈ្មួញវៀតណាមតូច ធំដឹកជញ្ជូនទំនិញគេចពន្ធផ្សេងៗ តាមរថយន្ត គ្រប់ជិតៗ ចតនៅចំណុចជិតគយច្រកព្រំដែនទ្វេភាគីសំរោង ហេីយមាន រថយន្តខ្មែរ ចាំសាងទំនិញដឹកជញ្ជូន ចែកចាយក្នុងទីផ្សារសេរីក្នុងប្រទេសកម្ពុជា រីឯនាយប៉ុស្តិ៍នគរបាលច្រកព្រំដែនសំរោងនិងសមត្ថកិច្ច ធ្វើមិនដឹងមិនឬអ្វីទាំងអស់។…
Category: ព័ត៌មានស៊ើបអង្កេត
ល្បែងសុីសងខុសច្បាប់នៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ឆ្លងដែនចេញចូលមកលេងល្បែងដោយសេរីមិនញញើតអ្វីទាំងអស់.!
(ព្រៃវែង) ៖ប្រភពពីប្រជាពលរដ្ឋក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យដឹងថា ល្បែងសុីសងគ្រប់ប្រភេទបើកបង្កប់ក្នុងកាស៊ីណូ៣៣នៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ចាប់ផ្តើមបើកដំណេីរការអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនមក លេងល្បែងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត ។ ប្រមុខរាជរដ្ឋាភិបាលតែងក្រើនរំលឹកដល់កងកម្លាំងទាំងបីភេទនៅតាមបណ្តាខេត្ត ក្រុង ត្រួតពិនិត្យបន្ទាន់ជាប្រចាំនូវបនល្បែងសុីសងគ្រប់ប្រភេទហ្គេមអនឡាញ និងល្បែងជល់មាន់ខ្នាយដែក ល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ បៀរ អាប៉ោង យូគីគ្រប់ប្រភេទ និងល្បែងជល់មាន់ខ្នាយដែក អោយខានតែបានគ្មានការលើកលែង។ដោយឡែកនៅកាសុីណូ៣៣ នៅច្រកព្រំដែនស្វាយអាង៉ោង បង្កប់ល្បែងសុីសងគ្រប់ប្រភេទបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត ។ហេតុ នេះហើយសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៏…
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
កាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានករណីគាស់សោរទ្វារបន្ទប់ជួលមួយកន្លែងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយលួចយកកាបូប ម្ចាស់បន្ទប់ដែលជាមន្ត្រីបម្រើការនៅអង្គភាពធ្វើស្លាកលេខបណ្តាលឲ្យបាត់ ស្លាកលេខរថយន្តនិងឯកសារពាក់ព័ន្ធមួយចំនួន។ បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង ០៦:៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបានដកហូតវត្ថុតាងសម្ភារៈជាស្លាកលេខ និងឯកសារពាក់ព័ន្ធមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ១.ឈ្មោះ…
(បឋម)#ក្រសួងមហាផ្ទៃ #រដ្ឋបាលខេត្តកំពង់ធំ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ?
(កំពង់ធំ)÷រឿងដែលធ្វើឱ្យមានការចាប់អារម្មណ៍ និងចោទជាសំណួរចំពោះការអនុវត្តនីតិវិធីលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តកំពង់ធំ គឺករណីរដ្ឋបាលខេត្តបានសម្រេចដាក់ក្រុមហ៊ុនចំនួន២ចូលក្នុងបញ្ជីខ្មៅ ដោយលើកឡើងពីការសង្ស័យមានចេតនាត្រូវគ្នា និងឃុបឃិតក្នុងការដេញថ្លៃ ប៉ុន្តែក្រោយមក សេចក្តីសម្រេចដាក់បញ្ជីខ្មៅនេះត្រូវបាននិរាករណ៍វិញ។ តើការនិរាករណ៍នេះធ្វើឡើងដោយសាររកឃើញថា ការសម្រេចដាក់បញ្ជីខ្មៅដំបូងមានកំហុសផ្នែកនីតិវិធី ឬដោយសារមូលហេតុផ្សេងទៀត? តើមានការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញលើអង្គហេតុដើមយ៉ាងដូចម្តេចខ្លះ? ហើយតើសាធារណជនអាចទទួលបានការបកស្រាយច្បាស់លាស់ពីស្ថាប័នមានសមត្ថកិច្ចដែរឬទេ? យោងតាមសេចក្តីសម្រេចលេខ ០៤៩/២៦ សសរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលខេត្តបានសម្រេចដាក់ក្រុមហ៊ុនចំនួន២ចូលក្នុងបញ្ជីខ្មៅ ដោយមិនអនុញ្ញាតឱ្យចូលរួមដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តកំពង់ធំ។ ក្រុមហ៊ុនទាំងពីរនោះ រួមមាន៖ ១. ក្រុមហ៊ុន ទួន…
កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀន ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ដើម្បីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីបន្ត
ក្រុងស្វាយរៀង÷ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងវិធានការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនដោយខុសច្បាប់នៅទូទាំងខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការបង្ក្រាបព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ប្រុស ដែលជាមុខសញ្ញាមិនរៀងចាល។ ក្នុងករណីនេះកម្លាំងជំនាញបានដកហូរ÷ ម៉្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀនចំនួន១កញ្ចប់ធំ,ម៉្សៅម៉ត់ពណ៌សសង្ស័យថាថ្នាំងញៀនចំនួន១កញ្ចប់, ទូរស័ព្ទដៃ,ម៉ូតូ និងសម្ភារវេចខ្ចប់គ្រឿងញៀន ព្រមទាំងប្រើប្រាស់មួយចំនួនទៀត។ ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ…
គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !
ត្បូងឃ្មុំ៖ នៅសាលាឃុំ ទន្លូង បានរៀបចំគម្រោងនៃការដេញថ្លៃ ផ្លូវបេតុងអាមេចំនួន១ខ្សែការសាងសង់ឬការងារសាងសង់ផ្លូវបេតុងអាមេប្រវែង ០.២១២គ.ម ទទឹង ៦ម៉ែត្រ កម្រាស់បេតុង ១៥០មម។ ការថែទាំ រយៈពេល០៦ខែតំលៃប៉ាន់ស្មាន១៥៩.៤២៨.៨០០រៀល (មួយរយហាសិបប្រាំបួនលានបួនរយម្ភៃប្រាំបីពាន់ប្រាំបីរយរៀលគត់)។ ការបើកសំណើរដេញថ្លៃនេះធ្វើឡើងនៅសាលា ទន្លូង នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមហ៊ុនទទួលបានគម្រោងសាងសង់មានឈ្មោះក្រុមហ៊ុន ទ្រីម៉ារឌី ឈ្មោះអ្នកដាក់សំណើរដេញថ្លៃ…
កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត…
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ័សា អភិបាលខេត្ត និងលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងកងកម្លាំងមានសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចវីឡាជួល ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ១៤នាក់ ស្រី ០៦នាក់…
ឯកឧត្តមអភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត…
នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានជួបជាមួយក្រុមការងារអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះពិត្យអតីតទីតាំង មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នៅទីតាំង កាស៊ីណូ ហ្គោលឌិនហ្គាឡាក់ស៊ី នៅក្រុងបាវិត។ ក្នុងឱកាសនោះឯកឧត្តមបានផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសអនឡាញនៅទីតាំងការស៊ីណូ Golden galaxy ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន៣៩អង្គភាព ក្រោយពេលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (បទល្មើសអនឡាញ) យ៉ាងក្តៅគគុកនាពេលកន្លងមក។ ឯកឧត្តមបានធ្វេីការពន្យល់ និងបទបង្ហាញយ៉ាងលម្អិតជូនដល់តំណាងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីវិធានការផ្លូវច្បាប់ កិច្ចប្រតិបត្តិការស្រាវជ្រាវ ការចុះឆែកឆេរ…
ល្បែងសុីសងខុសច្បាប់ មួយកន្លែង នៅជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បើកដំណើរការអោយពលរដ្ឋខ្មែរញៀនល្បែងចេញចូលលេងដោយរលូន មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន.!
ព្រៃវែង៖ បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រហែល អាងខ្នង បង្អែករឹងមាំ ហើយមានឥទ្ធិពលទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហ៊ានបើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចេញចូលលេងល្បែងស៊ីសងជល់មាន់ បៀអាប៉ោង យូគីហ្គេមបាញ់ត្រីនិងល្បែងសុីសងខុសច្បាប់ ជាច្រើនប្រភេទ ទៀតដោយរលូនផ្ទុយពីច្បាប់អនុញ្ញាតនឹងផ្គើនទៅនឹងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល.! មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានតែងរិះគន់ថា បើគ្មានការគប់គិតគ្នា ជាប្រព័ន្ធហើយមានខ្នងបង្អែករឹងមាំនោះទេ ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន…
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!
ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋដែល រស់នៅជិតច្រករបៀងព្រំដែនសំយ៉ោងក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថាសកម្មភាពឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនចេញពីវៀតណាមចូលមកកម្ពុជាតាមច្រកនេះរីឯលោកមេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកក្រុមឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះបានបញ្ចាក់ឲ្យដឹងតៀតថា មានរថយន្តឡានសំយុង រថយន្តទ្រុងបិទជិត និងរម៉កសង្ស័យសង្ស័យជាទំនិញគិចពន្ធ។ ប្រជាពលរដ្ឋ ក៍ដូចជាប្រភពពីអ្នកសារព័ត៌មានជាច្រើនដែលចុះទៅផ្តិតយករូបភាពផ្ទាល់ បានបង្ហាញឱ្យឃើញពីសកម្មភាពរថយន្តធន់ធ្ងន់ រងផលប៉ះពាល់ខូចផ្លូវទាំងស្រុង និង ដឹកជញ្ជូនទំនិញផ្សេងៗឆ្លងដែន ដោយសង្ស័យថាមិនមានការត្រួតពិនិត្យ ឬបង់ពន្ធត្រឹមត្រូវពីសំណាក់មន្ត្រីសមត្ថកិច្ចប្រចាំការនៅទីនោះឡើយ។ក្រុមឈ្មួញតូចធំដឹកជញ្ជូនទំនិញផ្សេងៗ ឆ្លងដែនពីប្រទេសវៀតណាមមកកម្ពុជាយ៉ាងរលូនបានធ្វើឱ្យមហាជនដាក់ការសង្ស័យថា អាចមានការ ត្រូវរ៉ូវគ្នាយ៉ាងស្អិតរមួតរវាងក្រុមឈ្មួញ និងមន្ត្រីពាក់ព័ន្ធដែលប្រចាំការនៅច្រកនេះ ដើម្បីផលប្រយោជន៍បុគ្គល និងបក្សពួក ដែលទង្វើនេះកំពុងតែបង្កឱ្យមានការលេចធ្លាយ និងបាត់បង់ចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។ មជ្ឈដ្ឋានអ្នកច្បាប់…
