ល្បែងសុីសងខុសច្បាប់ មួយកន្លែង នៅជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បើកដំណើរការអោយពលរដ្ឋខ្មែរញៀនល្បែងចេញចូលលេងដោយរលូន មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន.!

ព្រៃវែង៖ បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រហែល អាងខ្នង បង្អែករឹងមាំ ហើយមានឥទ្ធិពលទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហ៊ានបើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចេញចូលលេងល្បែងស៊ីសងជល់មាន់ បៀអាប៉ោង យូគីហ្គេមបាញ់ត្រីនិងល្បែងសុីសងខុសច្បាប់ ជាច្រើនប្រភេទ ទៀតដោយរលូនផ្ទុយពីច្បាប់អនុញ្ញាតនឹងផ្គើនទៅនឹងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល.!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានតែងរិះគន់ថា បើគ្មានការគប់គិតគ្នា ជាប្រព័ន្ធហើយមានខ្នងបង្អែករឹងមាំនោះទេ ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ!។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ តាមខ្សែរបន្ទាត់ព្រំដែនបន្ទាយចក្រី បានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់បៀអាប៉ោង យូគីហ្គេមបាញ់ត្រីនិងល្បែងសុីសងខុសច្បាប់ ជាច្រើន ប្រភេទ ទៀត ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការអោយពលរដ្ឋខ្មែរចេញចូលលេងយ៉ាងពេញបន្ទុក ខណៈ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានរក្សាភាពស្ងៀមស្ងាត់ គេពុំទាន់ឃើញកម្លាំងសមត្ថកិច្ចចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបនៅឡើយនោះទេ។បណ្តោយទុកអោយបុគ្គលម្ចាស់បទល្មើសល្បែងស៊ីសងខុសច្បាប់ បើក លេងអនាធិបតេយ្យ សង្ស័យថាត្រូវថ្នាំ សណ្តំ ស្រវាំងភ្នែក ឬហ៊ុនហយទេដឹង?ទើបមិនបង្រ្កាប ។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋាន សព្វថ្ងៃនេះកំពុងមានការព្រួយបារម្ភភ័យខ្លាចជាខ្លាំងនូវបញ្ហាសន្តិសុខ សុវត្ថិភាព សង្គម និងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ គ្រឿងញៀន និងអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ដូច្នេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើរសុំដល់ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនិងលោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយចាត់ កម្លាំងជំនាញក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់និងបង្ក្រាប ទីតាំងសង្វៀនជល់មាន់ បៀអាប៉ោង យូគី ហ្គេមបាញ់ត្រីនិងល្បែងសុីសងខុសច្បាប់ ជាច្រើនប្រភេទទៀតស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងរក្សា សន្តិសុខ សុវត្ថិភាព សណ្តោប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

Leave a Reply

Your email address will not be published. Required fields are marked *