ល្បែងសុីសងខុសច្បាប់នៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបើក​អោយពលរដ្ឋ​ខ្មែរនិង​ជនជាតិ​វៀតណាម ឆ្លងដែនចេញចូលមកលេងល្បែងដោយសេរីមិនញញើតអ្វីទាំងអស់.!

(ព្រៃវែង) ៖ប្រភពពីប្រជាពលរដ្ឋ​ក្នុងភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បានឲ្យដឹងថា ល្បែងសុីសងគ្រប់ប្រភេទបើកបង្កប់ក្នុងកាស៊ីណូ​៣៣នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ស្វាយ​អា​ង៉ោង ស្រុកកំពង់ត្របែក ចាប់ផ្តើមបើក​ដំណេីរការអោយពលរដ្ឋ​ខ្មែរ​ និងជនជាតិវៀតណាមឆ្លងដែនមក លេងល្បែងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត ។

 

ប្រមុខរាជរដ្ឋាភិបាលតែងក្រើនរំលឹកដល់កងកម្លាំងទាំងបីភេទនៅតាមបណ្តាខេត្ត ក្រុង ត្រួតពិនិត្យបន្ទាន់ជាប្រចាំនូវបនល្បែងសុីសងគ្រប់ប្រភេទហ្គេមអនឡាញ និងល្បែងជល់មាន់ខ្នាយដែក ល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ បៀរ អាប៉ោង យូគីគ្រប់ប្រភេទ និងល្បែងជល់មាន់ខ្នាយដែក អោយខានតែបានគ្មានការលើកលែង។ដោយឡែកនៅកាសុីណូ៣៣ នៅច្រកព្រំដែនស្វាយអាង៉ោង បង្កប់ល្បែងសុីសងគ្រប់ប្រភេទបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត ។ហេតុ នេះហើយសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវ ករណីខាងលើដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងដោយសេរីគ្នានការទប់ស្កាត់និងបង្រ្កាបនោះទេ។ ដោយហេតុថាមន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក កំពង់​ត្របែក មិន​ហ៊ាន​ទៅ​ក្បែរ​កាស៊ីណូ​៣៣ច្រក​ទ្វេភាគី​ព្រំដែន​ស្វាយ​អា​ង៉ោងនោះទេ ព្រោះ​បុគ្គលម្ចាស់​កាស៊ីណូ​៣៣មាន​ខ្នងបង្អែក​រឹងមាំ​ខេត្តនៅ​ចាំ​ជួយ​បិទបាំង ភាពមិនប្រក្រតីទើប​បុគ្គល​នេះ​ហ៊ានធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ហេតុដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ស្នើរសុំដល់លោកឧត្តមសេនីយ៏ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត​ព្រៃវែង រួមទាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង មេត្តាជួយចាត់កម្លាំងចុះពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​បុគ្គលម្ចាស់កាសុីណូ៣៣ បើកអោយពលរដ្ឋ​ខ្មែរ និង​ជនជនជាតិវៀតណាមសម្រុកចូល​លេងល្បែង​ជល់មាន់ និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត យ៉ាងគគ្រឹក គគ្រេងគ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រៃវែងនៅឡើយ។
ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក សូមអំពាវនាវ​ដល់ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ជួយចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យម្ចាស់កាស៊ីណូ​៣៣ នៅ​ច្រកស្វាយ​អា​ង៉ោង ខេត្ត​ព្រៃវែង បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​និងជនជាតិវៀតណាម ចេញចូល​លេង​ល្បែង​ចាក់​ភ្នាល់​ស៊ីសង​ចាញ់ឈ្នះរាប់ពាន់រាប់មុឺន ដុល្លារក្នុងមួយថ្ងៃៗ។​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ ក្នុង​ភូមិចាម​ ឃុំ​ចាម ស្រុក​កំពង់ត្របែក មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គមនិងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ និងអំពើហិង្សា​ក្នុង​គ្រួសារ គ្រឿងញៀនជាដើមចមកេីតចេញពីល្បែងសុីសងនេះឯង។ មិនទាន់​ឃើញកម្លាំងសមត្ថកិច្ចចុះទប់ស្កាត់និងបង្ក្រាបល្បែងសុីសងនៅក្នុងភូមិសាស្រ្តខាងលើអោយស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព​ទាំង៧​ចំណុច​ដែល​រាជរដ្ឋាភិបាលបានដាក់ ចេញ​ដោយ​ក្រសួងមហាផ្ទៃ​នៅឡើយ។ហេតុនេះសូមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាជួយចាត់កម្លាំងក្រោមឱវាទចុះពិនិត្យទីតាំងល្បែងសុីសងខុសច្បាប់ខាងលើជាបន្ទាន់ផងទាន៕

Leave a Reply

Your email address will not be published. Required fields are marked *