លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋដែល រស់នៅជិតច្រករបៀងព្រំដែនសំយ៉ោងក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថាសកម្មភាពឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនចេញពីវៀតណាមចូលមកកម្ពុជាតាមច្រកនេះរីឯលោកមេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកក្រុមឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះបានបញ្ចាក់ឲ្យដឹងតៀតថា មានរថយន្តឡានសំយុង រថយន្តទ្រុងបិទជិត និងរម៉កសង្ស័យសង្ស័យជាទំនិញគិចពន្ធ។

ប្រជាពលរដ្ឋ ក៍ដូចជា​ប្រភពពីអ្នកសារព័ត៌មានជាច្រើនដែលចុះទៅផ្តិតយករូបភាពផ្ទាល់ បានបង្ហាញឱ្យឃើញពីសកម្មភាពរថយន្តធន់ធ្ងន់ រងផលប៉ះពាល់ខូចផ្លូវទាំងស្រុង និង ដឹកជញ្ជូនទំនិញផ្សេងៗឆ្លងដែន ដោយសង្ស័យថាមិនមានការត្រួតពិនិត្យ ឬបង់ពន្ធត្រឹមត្រូវពីសំណាក់មន្ត្រីសមត្ថកិច្ចប្រចាំការនៅទីនោះឡើយ។ក្រុមឈ្មួញតូចធំដឹកជញ្ជូនទំនិញផ្សេងៗ ឆ្លងដែនពីប្រទេសវៀតណាមមកកម្ពុជាយ៉ាងរលូនបានធ្វើឱ្យមហាជនដាក់ការសង្ស័យថា អាចមានការ ត្រូវរ៉ូវគ្នាយ៉ាងស្អិតរមួតរវាងក្រុមឈ្មួញ និងមន្ត្រីពាក់ព័ន្ធដែលប្រចាំការនៅច្រកនេះ ដើម្បីផលប្រយោជន៍បុគ្គល និងបក្សពួក ដែលទង្វើនេះកំពុងតែបង្កឱ្យមានការលេចធ្លាយ និងបាត់បង់ចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។

​មជ្ឈដ្ឋានអ្នកច្បាប់ ! ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងសម្តែងការព្រួយបារម្ភ និងអំពាវនាវគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
ព្រមទាំង ​លោកឧត្តមសេនីយ៍ទោ ពេជ្យ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ​និង លោកឧត្តមសេនីយ៍ត្រី ប៉ាន់ សេរ៉ូ ស្នងការរងទទួលបន្ទុកផែនវីរៈព្រំដែន​មេត្តាជួយចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេត ដើម្បីទប់ស្កាត់ការនាំទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមច្រករបៀងព្រំដែនសំយ៉ោង នេះមិនទាន់មានវិធានការច្បាប់ឱ្យបានតឹងរឹងចំពោះមន្ត្រីខិលខូចណាដែលហ៊ានឃុបឃិត ជាមួយឈ្មួញ បើកដៃឱ្យមានបទល្មើស ដើម្បីវះកាត់ភាពមិនប្រក្រតីនេះ និងការពារចំណូលថវិកាជាតិ។

 

Leave a Reply

Your email address will not be published. Required fields are marked *