១. ទំព័រ Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 15M ២. ទំព័រ Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 4.9M ៣. ទំព័រ Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr)ដែលមានអ្នកតាមដាន 2.3M ៤.…
Author: raksmey
ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ទាន់ហេតុការណ៍ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖
ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បើកយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » នៅខេត្តស្វាយរៀង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ
(ខេត្តស្វាយរៀង): យុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » Say No To Fake News ត្រូវបានអាជ្ញាធរដែន មន្ត្រីរាជការ កងនគរបាល អាវុធហត្ថ កងយោធពលខេមរភូមិន្ទ កាកបាទក្រហមកម្ពុជា សសយក ខេត្ត និងសិស្សានិសិស្ស បានប្រារព្ធពិធីបើកយុទ្ធនាការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីរួមខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលជាមួយមន្ទីរព័ត៌មានខេត្តស្វាយរៀង និង…
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរ ជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់…
បង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងលក់ដូរមនុស្សដោយមានគោលដៅ និងឃាត់ខ្លួនមនុស្សចំនួន០៧នាក់ ភេទប្រុស ជនជាតិចិន
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចមុខកាស៊ីណូ ដាយមិន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាជនជាតិចិន ០១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ដាក់ចូលក្នុងរថយន្តរួចគេចខ្លួនបាត់ ។ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ !
នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:២៥នាទីរសៀល ដោយរោគគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅភូមិគ្រឹះលេខ BT2-786-790…
កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ប្រព្រឹត្តករណីលួច បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់
ស្វាយជ្រំ÷ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានទទួលព័ត៌មានពីជនរងគ្រោះ ថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូ ០១គ្រឿង ដែលខ្លួនបានទុកនៅក្រោមផ្ទះ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្រោយពីបានទទួលរួចមក និងមានដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាត់តាំងលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងជំនាញ សហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងក្រុងបាវិត…
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង និងចូលរួមប្រជុំទទួលផែនការ ការពារ ការរៀបចំពិធីបួងសួងចម្រើនសេចក្ដីសុខ!
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង និងចូលប្រជុំទទួលផែនការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ នាពេលខាងមុខ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅសាលប្រជុំសាលាខេត្តសៀមរាប ៕
អតីតសិស្សសាលាបាក់ទូក ចូលរួមបុណ្យសព អតីតគ្រូសីលធម៌ ជើងចាស់០១រូប!
លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង ១៨៖០០នានី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ សពលោកគ្រូ ស្រេង ផល្លា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ678 ផ្លូវ79BT2 សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រះបារមីវង្កតបុរី!
នៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។…
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាព្រលានយន្តហោះថ្មីសន្លាងរបស់កម្ពុជា មានទំហំដី ២៦០០ហិកតា លំដាប់ថ្នាក់ 4F
សាងសង់ឡើងក្រោមទឹកប្រាក់វិនិយោគជាង ២,១៥ ប៊ីលាន ដុល្លារ (២១៥០លានដុល្លារ) ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដោយទុនវិនិយោគនេះជារបស់ជនជាតិខ្មែរ ១០០% -រចនានិងសាងសង់ឡេីងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន ស្ថានីយអ្នកដំណេីរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC ចាប់ផ្តើមឡើងក្នុងដំណាក់កាលទី១ ជាមួយសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ១៥ លាននាក់ក្នុងមួយឆ្នាំ និងមានគម្រោងពង្រីកបន្ថែមដើម្បីទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងឆ្នាំ ២០៣០ និងអ្នកដំណើរ ៥០ លាននាក់នៅឆ្នាំ២០៥០
