កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលប៉ោយប៉ែត ចេញ ធ្វើការ ដើរល្បាត ចល័ត ដើម្បី បង្ការទប់ស្កាត់ ជនឆ្លៀតឱកាស ចូលលួចទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ដែលរត់ភាសខ្លួន ចាកចេញពីផ្ទះ ដោយសារ ទាហានថៃបានប្លោងគ្រាប់ ចូលឈ្លានពាន ប្រទេសកម្ពុជា!!!

បន្ទាយមានជ័យ អនុវត្តតាមការណែនាំ និងបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ របស់ លោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់ លោកលោកស្រី អធិការរង គ្រប់ផ្នែក ជំនាញ និងលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ទាំង 5 ប៉ុស្តិ៍ ចំណុះនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ បទបញ្ជា ថ្នាក់លើដាក់ជូន ឱ្យ…

អបអរសាទរខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព…

IPA សូមអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិដូចខាងក្រោម៖

(1). អង្គការសហប្រជាជាតិ (UN) ជាពិសេសក្រុមប្រឹក្សាសន្តិសុខ និងគណៈកម្មាធិការសិទ្ធិមនុស្ស ត្រូវចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ ដោយបង្កើតយន្តការតាមដានព្រំដែន និងបញ្ចេញសម្ពាធលើភាគីថៃ ដែលជាជនបង្ករ ដើម្បីគោរពកិច្ចព្រមព្រៀងសន្តិភាព និងច្បាប់មនុស្សធម៌អន្តរជាតិ។ (2). អាស៊ាន៖ ក្នុងនាមជាសហគមន៍តំបន់ ត្រូវតែដើរតួនាទីអន្តរការីកាន់តែសកម្ម ដើម្បីសម្រួលដល់ការចរចា កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីយូរអង្វែងរវាងកម្ពុជា និងថៃ។ (3). សហគមន៍អន្តរជាតិ និង សប្បុរសជន៖ សូមថ្កោលទោសជាសាធារណៈ ចំពោះការរំលោភសិទ្ធិមនុស្ស ដោយភាគីថៃ និងប្រើឥទ្ធិពលរបស់អ្នក ដើម្បីទាមទារឱ្យមានការគោរពច្បាប់អន្តរជាតិ។ IPA urgently…

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ៧:០៥នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី)

ម៉ោង ៧:៤០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត ជប់អង្គុញ និងថ្មឆត្រ។ – ម៉ោង ៨:២០នាទី យោធាថៃបន្តការវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់រថក្រោះ អម ដោយកម្លាំងថ្មើរជើងបានបាញ់ចូលភូមិសាស្ត្រថ្មឆត្រ និងប្រាសាទតាក្របី។ – ម៉ោង ៨:៤១នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត បុស្សស្បូវ-ជាំតែ។ – រហូតមកដល់វេលាម៉ោង ៩:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោល ខ្លាំង នៅភូមិសាស្រ្តអានសេះ និងបន្តវាយលុកនៅភូមិសាស្ត្រថ្មដូន, ជប់អង្គុញ, ថ្មឆត្រ, ភ្នំ៣៣៣, ប្រាសាទតាក្របី…

ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖

1. Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) – 15M followers 2. Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) – 4.9M followers 3. Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr) – 2.3M followers…

[English below] IPA ៖ យើងទាមទារឱ្យកងទ័ពថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធា ការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក ឬការឈ្លានពានណាមួយដែលសំដៅ ឬប៉ះពាល់ទៅដល់ជនស៊ីវិលកម្ពុជា ប្រាសាទបុរាណកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា និងត្រូវគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

IPA: We demand that the Thai military immediately cease all military activities, shelling, dropping bombs, or any incursions aimed at or affecting Cambodian civilians, ancient Cambodian temples, various Cambodian infrastructures,…

ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្ត ដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិត​

នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមពិធីពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្ត ដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិត ក្រោមអធិបតីភាព ឯកឧត្តម​ ប៉េង​ ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន​ និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​…

ការវាយបើកការវាយប្រហាររបស់យោធាថៃមកលើកងកម្លាំងកម្ពុជា និងជនស៊ីវិលបង្កឱ្យមានជនភៀសសឹកជាច្រើន។ គិតត្រឹមម៉ោង ១១ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋខ្មែរស្លូតត្រង់កម្ពុជានៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ បានភៀសសឹកនិងគេចចេញពីការវាយប្រហាររបស់យោធាថៃនិងមកកាន់មណ្ឌលសុវត្ថិភាព សរុប ១៦ ៥៦៨ គ្រួសារ ស្មើនឹង ៥៤ ៥៥០ នាក់។

As of 11:00 a.m. on 9 December 2025, due to the Thai military’s attacks on Cambodian forces and civilians, residents in Preah Vihear, Oddar Meanchey, Banteay Meanchey, and Pursat provinces…

ក្រសួងការងារ អំពាវនាវដល់កម្មសិក្សាការី និងពលករនៅជប៉ុន បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដី និងលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី និងការប្រកាសអាសន្នអំពីលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ តាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១១ និង១៥នាទីយប់ (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ នៅភាគខាងកើតនៃខេត្ត Aomori ដែលធ្វើឱ្យមានការញ្ជួយខ្លាំងនៅខេត្ត Aomori, Hokkaido និងខេត្តIwate។ បន្ថែមលើនេះ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្ន…

ក្រសួងការពារជាតិប្រកាសថ្កោលទោសយ៉ាងដាច់ អហង្ការចំ ពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅយោធាថៃបាញ់ប្រហារលើកងកំលាំងកម្ពុជា

ក្រសួងការពារជាតិកម្ពុជាបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំ ពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅយោធាថៃបាញ់ប្រហារលើកងកំលាំងកម្ពុជា និងអំពាវនាវឱ្យសហគម ន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃកន្លងមក។ ថ្លែងក្នុងសន្នីសីទសារព័ត៌មានព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថ្កោលទោសយ៉ាងដាច់ អហង្ការចំ ពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការ ណ៍ដែលភា គីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម ព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា…