ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រះបារមីវង្កតបុរី!

នៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។…

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាព្រលានយន្តហោះថ្មីសន្លាងរបស់កម្ពុជា មានទំហំដី ២៦០០ហិកតា លំដាប់ថ្នាក់ 4F

សាងសង់ឡើងក្រោមទឹកប្រាក់វិនិយោគជាង ២,១៥ ប៊ីលាន ដុល្លារ (២១៥០លានដុល្លារ) ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដោយទុនវិនិយោគនេះជារបស់ជនជាតិខ្មែរ ១០០% -រចនានិងសាងសង់ឡេីងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន ស្ថានីយអ្នកដំណេីរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC ចាប់ផ្តើមឡើងក្នុងដំណាក់កាលទី១ ជាមួយសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ១៥ លាននាក់ក្នុងមួយឆ្នាំ និងមានគម្រោងពង្រីកបន្ថែមដើម្បីទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងឆ្នាំ ២០៣០ និងអ្នកដំណើរ ៥០ លាននាក់នៅឆ្នាំ២០៥០

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងលោក លោកស្រី ជាក្រុមការងារភូមិ-សង្កាត់ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ និងឧទ្ទិសកុសលជូនដល់បុព្វការីជន…

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង​

នាព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង​ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអាគារ”ឃ”សាលាខេត្ត។ ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករង អនុប្រធានក្រុមប្រឹក្សា នីតិកម្ម អគ្គស្នងការរង…

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន!

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូប។​  

អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។

វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៩ កញ្ញា ២០២៥ Celebrating the official launch of Techo…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រាប់ពលរដ្ឋភៀសសឹក នៅជំរំវត្តពោធិ៍ ៥ពាន់ដើម អំពីយុទ្ធសាស្ត្រដឹកនាំជាតិដ៏អង់អាចឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត!

ភាពអង់អាចឈ្លាសវៃនៃការដឹកនាំរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល២ឆ្នាំមកនេះ ជាពិសេសយុទ្ធសាស្ត្រនៃការទប់ទល់អំពើឈ្លានពានរបស់ថៃ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥ ០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ចាប់តាំងពីដើមនីតិកាលមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

ស្ពានអាកាស «មរតកតេជោ» ជាស្ពានអាកាសមានកម្ពស់២ជាន់ដំបូងគេនៅកម្ពុជា និងមានផ្លូវខ្វាត់ខ្វែងច្រើនជាងគេ បើធៀបនឹងស្ពានអាកាសចំនួន៧ដែលដាក់ឱ្យប្រើប្រាស់រួចហើយនោះ

ស្ពានអាកាសនេះ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ ស្ពានអាកាសមរតកតេជោ នឹងដោះស្រាយបាននៅលំហូរលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និង អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញ។ ក្រៅពីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលតែងតែកើតមាននៅត្រង់ចំណុចនេះ ស្ពាននេះ ក៏បានជួយលើកសោភ័ណភាព ទីក្រុងភ្នំពេញ ឲ្យកាន់តែស្រស់បំព្រងថែមទៀតផងដែរ។ មកដល់ពេលបច្ចុប្បន្នស្ពានអាកាសចំនួន៨ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់…

បណ្ឌិត ទូច វណ្ណៈ ៖ ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ!

លោកបណ្ឌិត ទូច វណ្ណៈ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះសារក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រោមចំណងជើងថា “ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ”។ ក្នុងសំណេរនោះ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ថា ជាបន្តបន្ទាប់ កងទ័ពថៃ តែងតែបង្ករឿង និងប្រើល្បិចកលគ្រប់រូបភាព ដើម្បីឱ្យកងទ័ពនិងប្រជាជនកម្ពុជា តបតដោយហិង្សា ឬផ្ទុះអាវុធមុន បន្ទាប់មកកងទ័ពថៃ ក៏ប្រើលេសនេះ វាយប្រហារមកលើកម្ពុជា បំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួនជាថ្មី ហើយអាចនឹងមានទ្រង់ទ្រាយធំជាងមុនទៅទៀត។ លោកបណ្ឌិត បានបន្តថា…

សេចក្តីថ្លែងការណ៍រួម រវាងក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម សម្រាប់ធានាលើកម្ចី!