លោក ឧត្តមសេនីយ៍ត្រី សៀ ទីន​ ផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើត

លោក ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប សូមផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើត

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម…

នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លាម៉ោង៨ និង ០០នាទី នេះ

លោកឧត្តមសេនីយ៍ត្រី ប្រាក់ ជុត ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយជ្រំ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង អមដំណើរដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នាំយកសម្ភារ និងថវិការបស់សប្បុរសជន ចុះសួរសុខទុក្ខវីរះកងទ័ពឈ្មោះ យន់ ឆន រស់នៅភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានទទួលរងផ្សែងពុលពីសៀមមកសំរាកព្យាបាលនៅផ្ទះឪពុកម្ដាយ។ +ដោយមានការចូលរួមពី: -លោកអធិការរង -លោក លោកស្រីក្រុមប្រឹក្សាឃុំ -លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ +សម្ភារ…

គណៈប្រតិភូសភាអាមេរិកកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់កម្ពុជា

នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត​Richard McCormick សមាជិក​សភាប្រចាំរដ្ឋGeorgia និង​ឯកឧត្តម​ Suhas Subraanyam សមាជិក​សភា​ប្រចាំរដ្ឋ​ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ,លោកជំទាវ Beth Van…

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៖ ភាគីកម្ពុជា និងភាគីថៃ ឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ ឱ្យមានប្រសិទ្ធភាព ព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នា ក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួម​ អបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៤ ជាមួយយោធភូមិភាគ២(ថៃ) ដោយឈរលើស្មារតីការឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញGBCកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព។ តាមរយៈបណ្តាញសង្គមការងារផ្លូវការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចថា ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ ឱ្យមានប្រសិទ្ធភាព ព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នា ក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ។ គួរជម្រាបជូនថា កិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)…

ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រភេទ DBST តភ្ជាប់ពីឃុំប្រាសាទ ទៅឃុំទីពោ ស្រុកសន្ទុក

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១១,៤ គីឡូម៉ែត្រ តភ្ជាប់ពីភូមិចំបក់ជ្រុំ ឃុំប្រាសាទ ទៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងនូវព្រឹត្តិការណ៍ប្រទសជាតិ នៅតាមព្រំដែន កម្ពុជា-ថៃ សូមឱ្យបងប្អូនមានភាពជឿជាក់លើថ្នាក់ដឹកនាំ ក្នងការដោះស្រាយបញ្ហាព្រំដែននេះ។…

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុករំដួល

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលាស្រុករំដួលមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី រាជ ស៊ាន ជាអភិបាលរង នៃគណៈអភិបាលស្រុករំដួល ក្រោមអធិបតីភាព​លោក​ រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាស្រុក​ គណៈអភិបាលស្រុក លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយករងទីចាក់ការធនធានមនុស្សសាលាខេត្ត​ លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ…

ឧត្តមសេនីយ៍ឯក អ៊ុំ សុខ បានចុះពិនិត្យបច្ចុប្បន្នភាពបងប្អូនគ្រួសារពលីមរណៈ អតីតយុទ្ធជននៅផ្ទះ៤០០ខ្នង ស្ថិតក្នុងភូមិជីកដី ស្រុករមាសហែក

នៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា បានចុះពិនិត្យបច្ចុប្បន្នភាពបងប្អូនគ្រួសារពលីមរណៈ អតីតយុទ្ធជននៅផ្ទះ៤០០ខ្នង ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្ត លោកស្នងការរងខេត្ត លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។ លោកបានលើកឡើងថា ការចុះពិនិត្យនេះដើម្បីធ្វើបច្ចុប្បន្នភាពបងប្អូនគ្រួសារអតិតយុទ្ធជន ដែរបានមករស់នៅជាប្រចាំ និងមានបងប្អូនខ្លះទៀតមិនបានមករស់នៅ និងរកមូលហេតុដែលគាត់មិនមករស់នៅ ដើម្បីក្រុមការងាររកដំណោះស្រាយជូនពួគាត់ ដោយមិនចង់អោយបងប្អូនគ្រួសារអតីតយុទ្ធជន…

ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង​អញ្ជេីញសួរសុខទុក្ខ លោកវរសេនីយ៍ឯក ហ៊ុល វុទ្ធី កងវិស្វកម្មកងទ័ពជើងគោក វីរកងទ័ពជួរមុខប្រចាំទិសប្រាសាទតាក្របីដែលរងគ្រោះត្រូវផ្សែងពុលរបស់ថៃ

នាព្រឹកថ្ងៃសៅរ៍​ ១៤រោច ចែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ​​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ហ៊ុល វុទ្ធី កងវិស្វកម្មកងទ័ពជើងគោក វីរកងទ័ពជួរមុខប្រចាំនៅទិសប្រាសាទតាក្របី ដែលត្រូវផ្សែងពុលកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។…

បណ្តាអង្គទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ចុះពិនិត្យមើលសកម្មភាពទន្ទ្រានរបស់ភាគីថៃ នៅភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល ចុះពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ កាលពីពេលថ្មីៗនេះ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ ប្រភព AKP រូបថត៖ ខឹម សុវណ្ណារ៉ា