ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានក្រើនរម្លឹកដល់គណបក្សនយោបាយនានា ពាក់ព័ន្ធនឹងការទទួលវិភាគទានពីភាគីបរទេស ដែលជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន។ ការរម្លឹករបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Sunday Guardian បានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជា រួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។ សារព័ត៌មាន The Sunday Guardian បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ មានគម្រោងឧបត្ថម្ភថវិកា…

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បាននាំយកថវិកា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកជំទាវ អុិច ស្រីស្រស់ ព្រមទាំង ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង យកទៅទិញគ្រឿងបរិភោគបរិភោគ។

ក្រុងស្វាយរៀង÷នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បាននាំយកថវិកា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកជំទាវ អុិច ស្រីស្រស់ ព្រមទាំង ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង យកទៅទិញគ្រឿងបរិភោគ(មានបន្លែ,ត្រីងៀត និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ)និងមានការចូលរួមឧបត្ថម្ភពី លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្ត,លោកគ្រូនាយកសាលាវិទ្យាល័យស្វាយរៀង,លោកអភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង ព្រមទាំងវត្តស្វាយជ្រំ តាមរយៈ លោកអធិការនគរបាលក្រុង ឧបត្ថម្ភគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃជូនដល់ លោកវរសេនីយ៍ទោ រ៉ន សារិទ្ធ…

ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាក្រុងស្វាយរៀង!

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនឆ្នាំ២០២៦នេះនៅសាលាក្រុងស្វាយរៀខេត្តស្វាយរៀង បានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន0៤សង្កាត់មានដូចជា÷ 1:សង្កាត់ពោធិ៍តាហោ ជួលជុលផ្លួវដីក្រាលថ្មបំបែកប្រវែង ២៣៦ម៉ែត្រ ទទឹងផ្លូវដី៤ម៉ែត្រ ទទឹងផ្លូវក្រាលថ្មបំបែក ៣.៥ម៉ែត្រ កម្រាស់០.១៥ម និងសាងសង់លូមូលទោលកាត់ផ្លូវមុខកាត់០.៨ម ប្រវែង៦ម ចំនួន១កន្លែង។ តំលៃ​ប៉ាន់​ស្មាន៧១.៩៨០.៨៣៥ រៀល(ចិតសិបមួយលាន ប្រាំបួនរយប៉ែតសិបពាន់ ប្រាំបីរយសាមសិបប្រាំរៀលគត់)។ 2:សង្កាត់ចេក កែលម្អផ្លួវដីក្រាលបេតុងអាមេ ប្រវែង២០០ម៉ែត្រ ទទឹងផ្លូវ៤.៥ម៉ែត្រ…

បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា

(​បាត់ដំបង)៖ បញ្ហារត់ពន្ធទំនិញគេចពន្ធ ពិសេសគឺបារីឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង នៅតែជាប្រធានបទក្តៅ និងជាល្បែងស៊ីសងដ៏ប្រថុយប្រថានមួយ ដែលក្រុមជនល្មើសតែងតែព្យាយាមធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយមិនរញើតនឹងច្បាប់ទម្លាប់ឡើយ។ ទោះជាយ៉ាងណា ភាពគឃ្លើនរបស់ក្រុមជនល្មើស មិនអាចលឿនជាងភ្នែកច្រមុះរបស់ប្រជាពលរដ្ឋ និងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់របស់សមត្ថកិច្ចនោះទេ។ ​ជាស្តែង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥០នាទី ព្រឹក ផ្អែកលើស្មារតីទទួលខុសត្រូវ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីប្រជាពលរដ្ឋល្អ នៅក្នុងមូលដ្ឋាន ដែលបានរាយការណ៍អំពីភាពមិនប្រក្រតីនៃរថយន្តមួយគ្រឿង ម៉ាក WULING YANGGUANG ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង…

កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ស្វាយរៀង

នាព្រឹកថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រីអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ធនធានមនុស្សសាលាខេត្តព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ របៀបវារៈ​នៃកិច្ចប្រជុំនេះរួមមាន៖ ១.ពិនិត្យ និងអនុម័តលើការបែងចែក តួនាទីភារកិច្ច របៀបរបបធ្វើការងារជូនគណៈ អភិបាលខេត្តស្វាយរៀង។…

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

រសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦​ដោយមានការចាត់តាំងពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចាត់ឲ្យលោក ម៉ែន អេង អភិបាលរងខេត្ត ដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលជូនឯកឧត្តម គីម ឆាងយ៉ូង (Kim Chang-nyong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យផ្ទាល់ដល់ទីតាំងធ្លាប់បង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងច្រកព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ លោក ម៉ែន អេង អភិបាលរងខេត្ត…

សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society នៅខេត្តសៀមរាបនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ។ ដោយសារសន្តិភាពនេះហើយទើបកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធ, បង្កើនឱកាសសិក្សា, បង្កើតឱកាសការងារ,…

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦

(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តតំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញចូលរួមអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩» យ៉ាងគគ្រឹកគគ្រេង ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល»ដែលរៀបចំឡើងដោយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ ពិធីនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកមុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ តំណាងក្រុមហ៊ុន សហគ្រាស ព្រមទាំងសិស្សានុសិស្ស…

ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងភូមិសាស្ត្រក្រុងបាវិត

នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាក្រុងបាវិត មានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ។ នៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង…

ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជេីញចុះដំណើរការផលិតកម្ម ស្ថានភាពវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន បេស បេស្ស(ផលិតគ្រឿងក្រអូប)…

នៅថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចុះពិនិត្យមើលដំណើរការផលិតកម្ម ស្ថានភាពវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន បេស បេស្ស (ខេមបូឌា) អ៊ិនធើណេសិនណល ឯ.ក (ផលិតគ្រឿងក្រអូប)ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស​ឈី​លូ​ ក្រុងស្វាយរៀង​ ដែលកំពុងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងច្រេីននៅទីនេះ។ អញ្ជេីញចូល​រួមអមដំណេីរក្នុងឱកាសនោះដែររួមមាន​ លោកអភិបាលរងខេត្ត​ លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស​ តំណាងក្រសួងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស​ តំណាងសាលាខេត្តប្រចាំតំបន់សេដ្ឋកិច្ចពិសេស​…