កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ស្វាយរៀង

នាព្រឹកថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រីអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ធនធានមនុស្សសាលាខេត្តព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈ​នៃកិច្ចប្រជុំនេះរួមមាន៖
១.ពិនិត្យ និងអនុម័តលើការបែងចែក តួនាទីភារកិច្ច របៀបរបបធ្វើការងារជូនគណៈ អភិបាលខេត្តស្វាយរៀង។
២.ពិនិត្យ និងអនុម័តលើការស្នើសុំបន្តអាណត្តិទី២ នៃការងារជូនអភិបាលស្រុករំដួល និងអភិបាលរង ក្រុង ស្រុក ចំនួន២០នាក់ ស្រី៨នាក់។
៣.សេចក្តីផ្សេងៗ។

Leave a Reply

Your email address will not be published. Required fields are marked *