ភ្នំពេញ៖ ក្រុមការងារចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះឆែកឆេរ បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsនៅ អគារប៉ោលី (BAOLI INTER CITY) ក្នុង ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក…
Author: raksmey
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២…
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយពីបានទទួលដំណឹង តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង និងការបង្ហោះសារ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មកថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលការវះកាត់ប្រកបដោយជោគជ័យ ហើយព្រះរាជសុខភាពព្រះអង្គបានប្រសើរច្រើន។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកករប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក…
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌
ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ឯកឧត្តម លោកជំទាវ លោក លោកស្រី…
នាយប៉ុស្តិ៍ច្រកទ្វេភាគីព្រំដែនសំរោង និងមេគយសហការគ្នា ឃុបឃិតបេីកដៃឲ្យឈ្មួញវៀតណាម ដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលខ្មែរ យ៉ាងគំហុក!
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តធំៗដឹកទំនិញ ដែលច្បាស់ណាស់ថា បានបំផ្លាញផ្លូវនៅក្នុងមូលដ្ឋាន ខាងលើនេះនិងជាទំនិញបង់ពន្ធមិនគ្រប់។ ទាំងទំនិញនាំចេញនិងទំនិញនាំ ចូលហាក់ដូចជាមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រាបានឲ្យដឹងថា ក្រុមឈ្មួញវៀតណាមតូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ហើយដឹកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវហើយដឹកទំនិញសង្ស័យមិនបង់ពន្ធ មិនគ្រប់ចូលមកខ្មែរយ៉ាងពេញបន្ទុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័ននៅច្រកព្រំដែនសំរោង ជាអ្នកមានសិទ្ធិអំណាចបិទភ្នែក ដើម្បីផលប្រយោជន៍ ទេីបឈ្មួញហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ ក្រុមឈ្មួញវៀតណាមតូច ធំដឹកជញ្ជូនទំនិញគេចពន្ធផ្សេងៗ តាមរថយន្ត គ្រប់ជិតៗ ចតនៅចំណុចជិតគយច្រកព្រំដែនទ្វេភាគីសំរោង ហេីយមាន រថយន្តខ្មែរ ចាំសាងទំនិញដឹកជញ្ជូន ចែកចាយក្នុងទីផ្សារសេរីក្នុងប្រទេសកម្ពុជា រីឯនាយប៉ុស្តិ៍នគរបាលច្រកព្រំដែនសំរោងនិងសមត្ថកិច្ច…
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង…
សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ
ភ្នំពេញ៖ ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) ដែលនឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវក្តីបារម្ភ ក្រោយពីទទួលព័ត៌មានថា ព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង…
ទូលព្រះបង្គំ សៅ សុខា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ
(ភ្នំពេញ)៖ ទូលព្រះបង្គំ សៅ សុខា អគ្គមេបញ្ជាការរង នៃកយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) ដែលនឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវក្តីបារម្ភ ក្រោយពីទទួលព័ត៌មានថា ព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) របស់ព្រះករុណា…
