ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសង្កាត់បាទីក្រុងបាវិត!

(ស្វាយរៀង)÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះរដ្ឋបាលសង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀងបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន02សង្កាត់មានដូនជា÷

1:សង្កាត់បាទី
កែលម្អផ្លួវដីក្រាលបេតុងអាមេ ប្រវែង០.៤៣៨គ.ម ទទឹងផ្លូវក្រាលបេតុង៤ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ និងសាងសង់លូមូលទោលកាត់ផ្លូវ មុខកាត់០.៦ម៉ែត្រ ប្រវែង៧ម៉ែត្រ និងធ្វើស្លាកសញ្ញាគម្រោង។
តំលៃ​ប៉ាន់​ស្មាន១៩៩.១៩៦.៥៤៥ រៀល(មួយរយកៅសិបប្រាំបួនលាន មួយរយកៅសិបប្រាំមួយពាន់ ប្រាំរយសែសិបប្រាំរៀលគត់)។

2: សង្កាត់ប្រាសាទ
កែលម្អផ្លួវដីក្រាលបេតុងអាមេ ប្រវែង០.១៧៣គ.ម ទទឹងផ្លូវក្រាលបេតុង៦ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ និងធ្វើស្លាកសញ្ញាគម្រោង។
តំលៃ​ប៉ាន់​ស្មាន១១៩.៦៥៥.៧០២ រៀល(មួយរយដប់ប្រាំបួនលាន ប្រាំមួយរយហាសិបប្រាំពាន់ ប្រាំពីររយពីររៀលគត់)។

ចំពោះការដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់ដេញថ្លៃ
មានច្រើន ក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃ។
1:សង្កាត់បាទី
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន03ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
( រម្យខត្តិយាខន់ស្ត្រាក់សិន)អ្នកដេញថ្លៃឈ្មោះ រីសុវណ្ណពៅភិរត្ន បានដាក់ដេញក្នុងតម្លៃ 98.360.000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់កែលម្អផ្លួវដីក្រាលបេតុងអាមេ។
2: សង្កាត់ប្រាសាទ
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន04ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(រម្យខត្តិយាខន់ស្ត្រាក់សិន)អ្នកដេញថ្លៃឈ្មោះ រីសុវណ្ណពៅភិរត្ន បានដាក់ដេញក្នុងតម្លៃ57.090.000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់កែលម្អផ្លួវដីក្រាលបេតុងអាមេ។
អង្គភាពសារព័ត៌មានយើងខ្ញុំមើលឃើញថាការដេញថ្លៃនៅព្រឹកនេះមានរបៀបរៀបរយយុត្តិធម៌និងមានតម្លាភាព។ សូមអរគុណ!

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *