អាវុធហត្ថរាជធានីភ្នំពេញ ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំមកជាមួយនូវមេបញ្ជាការរង និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានីភ្នំពេញ ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរ និងគោរពជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ក្នុងនាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង…

ក្រុមជញ្ជីងចល័តពិសេស​ បានឆ្មក់ត្រួតពិនិត្យ​ និងពិន័យយានយន្តដឹកលេីសទម្ងន់​ចំនួន​ ២គ្រឿង​ ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់​ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន និងសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយមន្រ្តីស្ថានីយឃ្លាំងមឿង​ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ គ.មលេខ១៨៦ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​។ ជាលទ្ធផល​ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង មានពាក់ឡូហ្គូ​អក្សរ​…

ឯកឧត្តមអភិបាលខេត្តស្វាយរៀង​ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង

នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងពត៌មានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង ដែលប្រារព្ធធ្វើនៅសាលប្រជុំអាគារ ឃ សាលាខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក​ លោកស្រី​អភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ តំណាងកងកម្លាំងទាំង៣ ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត​ លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងបងប្អូនអ្នកសារពត៌មានជាច្រើនរូបទៀត។ មានប្រសាសន៍ទៅកាន់ពិធីនេះ…

គណៈប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយលោក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វូ វ៉ាន់ឌៀន មេបញ្ជាការ បញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។…

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានដល់ព្រះសង្ឃ និងពិធីបង្សុកូលឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពពលីក្នុងសមរភូមិ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នាសាលាខេត្តស្វាយរៀង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្ត ប្រគេនទេយ្យទាន និងរាប់បាតុប្រគេនព្រះសង្ឃដើម្បីសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ និងពិធីបង្សុកូលឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិ។ ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ឯកឧត្ដម…

ជនបរទេស ៣៩៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើសអនឡាញស្កេម នៅភ្នំពេញ កែប និងបន្ទាយមានជ័យ!

កម្ពុជា គ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនឡើយ ! យ៉ាងហោចណាស់ មានទីតាំងពាក់ព័ន្ធបទល្មើសអនឡាញស្កេម៤កន្លែងទៀត ក្នុងរាជធានី ខេត្តចំនួន៣ រួមមានភ្នំពេញ បន្ទាយមានជ័យ និងកែប ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំប្រកបដោយឆន្ទៈមុតស្រួច របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅរាជធានីភ្នំពេញ មាន២ករណី ក្នុងនោះ ករណីទី១ នៅថ្ងៃទី៦ ខែមេសា…

#សេចក្តីជូនដំណឹង រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជ្រាបថា រដ្ឋបាលខេត្តនឹងរៀបចំរថយន្តក្រុង ចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយមិនយកប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាម បណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយកំណត់យកទីតាំងខាង មុខសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញដំណើរទៅតាមគោលដៅ និងពេលវេលា ដូចខាងក្រោម ៖👇👇

សកម្មភាពក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្ដើមចូលរៀចំដំឡើង និងសាងសង់ស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលនឹងមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលមុខ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ។ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា និងលេងល្បែងកម្សាន្តសប្បាយៗដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ សូមអរគុណ! ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦

ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ អញ្ជេីញចូលរួម​កិច្ចប្រជុំ រៀបចំផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប​ លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប​ បានដឹកនាំកម្លាំង អញ្ជេីញចូលរួម​កិច្ចប្រជុំ រៀបចំផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ​ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់​ សោភ័ណ អភិបាល នៃគណ:អភិបាល​ខេត្តសៀមរាប មានការ​អញ្ជេីញចូលរួមពី​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ មន្ទីរ​ អង្គភាព​ ដែលមានការពាក់ព័ន្ធជាច្រើនរូប។

រដ្ឋបាលឃុំពពែត ស្រុកស្វាយទាប បដិសេធមហាជនចោទថា អាជ្ញាធរឃុំយកដីបឹងលាចទន្សាយលក់ឲ្យក្រុមហ៊ុន គឺជារឿងមិនពិត

(ខេត្តស្វាយរៀង)÷រដ្ឋបាលឃុំពពែត រងការចោទប្រកាន់ពីប្រជាពលរដ្ឋថា រដ្ឋបាលឃុំពពែត យកដីបឹងលាចទន្សាយ ទៅលក់ឲ្យក្រុមហ៊ុន ជីករណ្តៅដីយកអាចម៍ដីលក់ ទំហំ១១ហិចតា និងបង្កឲ្យប៉ះពាល់ដល់ដី អាស្រ័យផលរបស់ប្រជាពលរដ្ឋអតីតៈយោធិនលើផ្ទៃដី១ហិចតា៤១អា ដែលប្រជាពលរដ្ឋបានដាំដើមប្រេងខ្យល់ និងអាស្រ័យផលរយៈពេល ជាង៣០ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០២៦នេះ។ ដូច្នេះរដ្ឋបាលឃុំ សូមបដិសេធន៍ ការចោទប្រកាន់នេះ គឺរដ្ឋបាលឃុំនិងស្មៀនឃុំពពែតពុំបានលក់ដីបឹងលាចទន្សាយនោះទេ ការពិតគឺរដ្ឋបាលខេត្តស្វាយរៀង បានធ្វើវិនិយោគដីបឹងលាចទន្សាយនេះទៅឲ្យក្រុមហ៊ុនជីហ្គារីសតស្វាយរៀងដើម្បីអភិវឌ្ឍន៍ ។ លោក កុយ សារ៉េន ស្មៀនឃុំពពែត បានរាយការណ៍ជូនអ្នកសារព័ត៌មានយើងថា ដីបឹងលាចទន្សាយមានទំហំ ១១ហិចតា១៦អា២៣សង់ទីអា បានចុះបញ្ជីជាលក្ខណៈប្រពន្ធ័ ដែលមានក្បាលដីលេខ២០០៤ជាទ្រព្យសម្បត្តិរបស់រដ្ឋបាលឃុំពពែត…