(ស្វាយរៀង)÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
May 28, 2026នេះរដ្ឋបាលឃុំស្វាយអង្គស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានរៀបចំធ្វើពិធី
ប្រកាសបើកទទួលសំណើរដេញថ្លៃ
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន៣ឃុំមានដូនជា÷
1=ឃុំពោធិរាជ
ជួសជុលផ្លួវដីក្រាលថ្មបំបែកប្រវែង១៥០០ម ទទឹងផ្លូវដី ៥.៥ម ទទឹងថ្មបំបែក ៥ម កម្រាស់០.១៥ម។
តំលៃប៉ាន់ស្មាន១៤៩.០០៤.៣០០ រៀល(មួយរយសែសិបប្រាំបួនលាន បួនពាន់ បីរយរៀលគត់)។
2=ឃុំស្វាយអង្គ
កែលម្អផ្លួវដីក្រាលបេតុងអាមេប្រវែង៣១០ម ទទឹងផ្លូវបេតុង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ។
តំលៃប៉ាន់ស្មាន១៥៣.៨០៩.៦០០ រៀល(មួយរយហាសិបបីលាន ប្រាំបីរយប្រាំបួនពាន់ ប្រាំមួយរយរៀលគត់)។
3=ឃុំស្វាយយា
កែលម្អផ្លួវដីក្រាលបេតុងអាមេប្រវែង៤២០ម ទទឹងផ្លូវបេតុង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ។
តំលៃប៉ាន់ស្មាន២១៣.០២៦.១០០ រៀល(ពីររយដប់បីលាន ម្ភៃប្រាំមួយពាន់ មួយរយរៀលគត់)។
ចំពោះការដេញថ្លៃនៅព្រឹកនេះមានក្រុមហ៊ុនដែលបានដាក់ដេញថ្លៃ
មានច្រើន ក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃ។
ឃុំពោធិរាជ÷ ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន03ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(សូរសាវឿន)អ្នកដេញថ្លៃឈ្មោះ សូចាន់ដា
បានដាក់ដេញក្នុងតម្លៃ54,000,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវជួសជុលផ្លួវដីក្រាលថ្មបំបែកនេះ។
ឃុំស្វាយអង្គ÷ ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន05ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ(សូរសាវឿន)អ្នកដេញថ្លៃឈ្មោះ សូចាន់ដា បានដាក់ដេញក្នុងតម្លៃ75,485,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវកែលម្អផ្លួវដីក្រាលបេតុងអាមេនេះ។
ឃុំស្វាយយា÷ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន05ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ(សំសាវឿន999ឯ.ក)អ្នកដេញថ្លៃឈ្មោះ ស៊ុំសេត បានដាក់ដេញក្នុងតម្លៃ100,590,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវកែលម្អផ្លួវដីក្រាលបេតុងអាមេនេះ។
អង្គភាពសារព័ត៌មានយើងខ្ញុំមើលឃើញថាការដេញថ្លៃនៅព្រឹកនេះមានរបៀបរៀបរយយុត្តិធម៌និងមានតម្លាភាព។ សូមអរគុណ!




