នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨។ មានមតិស្វាគមន៍នាឱកាសនោះ…
Author: raksmey
សម្តេច ម៉ែន សំអន ៖ ការផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោយបាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី
(ត្បូងឃ្មុំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានប្រសាសន៍ថា ការផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោយបាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជាការតបស្នងដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមជាមួយ សម្តេចតេជោ ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ។ សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះនៅក្នុងពិធីប្រគល់ផ្ទះ ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ៥០ខ្នងផ្ទះ នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រសៀលថ្ងៃអង្គារ…
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យផ្ទាល់សកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ព្រៃវែង៖ នៅវេលាម៉ោង ១២:៣០នាទី ទៀបភ្លឺ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយស្ថានីយជញ្ជីងអចល័ត ព្រៃព្នៅ ខេត្តព្រៃវែង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រុមការងារឃាត់បានរថយន្តចំនួន២គ្រឿង ជាលទ្ធផលរថយន្តទាំងពីរ ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន ដល់…
ឯកឧត្តម កើត រិទ្ធ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈទទួលបានការអនុម័តយល់ព្រម ១០០% ពីព្រឹទ្ធសភា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានគណៈប្រតិភូអមរួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…
ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ប្រគល់ថវិការឧបត្ថម្ភគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!
នារសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារប្រគល់ថវិការឧបត្ថម្ភ និងផ្តាំផ្ញើសួរសុខទុក្ខ ដល់ គ្រួសារ លោកអនុសេនីយ៍ទោ មាស ក្លូតប៊ែកណា ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!
បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ។ ជាក់ស្តែង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន…
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ចជូនគ្រួសារអតីត យុទ្ធមិត្ត១៩៧៨ ចំនួន ១២៦ ខ្នង ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍
នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ចជូនគ្រួសារអតីត យុទ្ធមិត្ត១៩៧៨ ចំនួន ១២៦ ខ្នង ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលលោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកមេឃុំត្នោត នៃស្រុកកំពង់រោទិ៍។
អំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ផ្តល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀង
នៅថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជេីញទទួលអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ស្ថិតនៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំសាមញ្ញលើកទី២២ ឆ្នាំទី២ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត នៅសាលប្រជុំនន្ទី អគារ ខ…
ច្រកកំពង់ស្ពានក្រុងបាវិតបេីកដៃឲ្យក្រុមឈ្មួញវៀតណាមសម្រុកដឹកជញ្ជួនទំនិញគេចពន្ធនិងបន្លែផ្លែឈើត្រីសាច់ គ្រប់ប្រភេទឆ្លងដែនមកស្រុកខ្មែរយ៉ាងរលួនដោយគ្មានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!
(ស្វាយរៀង) ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅជិតខ្សែរបន្ទាត់ព្រំដែនច្រករបៀងកំពង់ស្ពានក្រុងបាវិត បានឲ្យដឹងថា ឈ្មួញនៅតែបន្តសម្រុកដឹកជញ្ជូនទំនិញគេចពន្ធខូចគុណភាពបន្លែផ្លែឈើ ត្រី សាច់ សាច់បង្កក បង្កប់ចេញពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរ តាមប៉ុស្តិ៍នគរបាលការពារច្រករបៀងកំពង់ស្ពានក្រុងបាវិត កាន់តែខ្លាំងឡើងៗបើកដៃអោយក្រុមឈ្មួញជនជាតិវៀតណាម លំហូរចូលទំនិញគេចពន្ធ ទំនិញខូចគុណភាពចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងគំហ៊ុក ចំណែកមន្រ្តីជំនាញ ប្រចាំច្រករបៀងកំពង់ស្ពានក្រុងបាវិត បណ្តោយអោយឈ្មួញសម្រុកដឹកទំនិញចូលមកប្រទេសខ្មែរដោយសេរីសម្ងំទទួលប្រយោជន៍? ប្រភពបន្តថា មេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រករបៀងកំពង់ស្ពានក្រុងបាវិតជាអ្នកមានសិទ្ធអំណាច បើកបារាស់អោយឈ្មួញសម្រុកលំហូរចូលទំនិញគេចពន្ធទំនិញខូចគុណ ភាពចេញពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរដោយសេរី គ្មានវិធានការទប់ស្កាត់ ។ ទំនិញ គេចពន្ធ ទំនិញខូចគុណភាពនៅចំណុចនោះចេញតាមម៉ូតូ.រុឺម៉កម៉ូតូ និងរថយន្ដដឹកបន្លែផ្លែ ឈើ…
