សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦…

ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖

១. ទំព័រ Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 15M ២. ទំព័រ Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 4.9M ៣. ទំព័រ Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr)ដែលមានអ្នកតាមដាន 2.3M ៤.…

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រមុខការទូតកូរ៉េ ជួបពិភាក្សា និងធ្វើជាអធិបតីនៃពិធីចុះ MOU រវាងអគ្គស្នងការនគរបាល

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយម។ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម Cho Hyun បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ…

ពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ ពិធីនេះមានការអញ្ជេីញចូល​រួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរសុខាភិបាលខេត្ត​ លោកអនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត​ លោកនាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត​ លោក លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល​ លោក លោកស្រី បុគ្គលិកសុខាភិបាល​ ជាច្រេីនរូបទៀត។ មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តម​អភិបាលខេត្ត​បានបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលរបស់យើងគ្រប់លំដាប់ថ្នាក់ ជាពិសេសគ្រូពេទ្យ…

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ នាំសម្ភារ និងថវិការបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ព្រមទាំងសប្បុរសជន ប្រគល់ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត

ស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បាននាំសម្ភារ និងថវិការបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកជំទាវ អ៊ិច ស្រីស្រស់ ព្រះចៅអធិការវត្តតាសួស ព្រះនាម គង់ សំប៊ុនឈឿន លោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងភរិយា ព្រមទាំងថវិការបស់លោកម៉ៅ សំអុល និងភរិយា សហការជាមួយ លោក…

ទទួលអំណោយពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនឹងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ បានអញ្ជើញទទួលអំណោយពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់បន្តឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ អំណោយរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ថវិកា ចំនួន…

អបអរសាទរ ការបើកបវេសនកាល ឆ្នាំសិក្សា ២០២៥ -​ ២០២៦

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ សូមអាណាព្យាបាលយកក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង

នៅព្រឹកថ្ងៃសុក្រ ១០កើតខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ យាង…

ចំណុចមួយនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរដែលបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៥ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី ចែងអំពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

ដើម្បីសម្រេចបាន និងពង្រឹងគោលបំណងទាំងនេះ កម្ពុជាថៃបានឯកភាពចំពោះជំហានដូចខាងក្រោម ដើម្បីធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន ដើម្បីកាត់បន្ថយភាពតានតឹង… ដោយភាគីទាំងពីរ «ជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ការអះអាងដោយគ្មានភស្តុតាង និងវោហាសាស្ត្រដែលបង្កគ្រោះថ្នាក់ ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការ ដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។ ក្នុងនាមក្រសួងព័ត៌មាន, ខ្ញុំសូមស្នើសាធារណជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទាំងអស់គ្នា។ ក្រសួងព័ត៌មានបាននិងកំពុងដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យើងទាំងអស់គ្នា មិនត្រូវបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ! ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ។…

រថយន្តដឹកទំនិញក្រឡាប់ផ្ងារជើងខ្ជាក់ចេញសុទ្ធតែគ្រឿងអេឡិចត្រូនិចបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង !

(ស្វាយរៀង)÷មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចទាំងព្រឹកដែលមានរថយន្តដឹកទំនិញមួយគ្រឿងគ្មានស្លាកលេខបានក្រឡាប់បណ្ដាលឱ្យ ទំនិញជាប្រភេទគ្រឿងអេឡិចត្រូនិចហើយបានធ្លាក់ចូលប្រឡាយទឹកទាំងព្រឹកដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាប្រហែលម៉ោង៩ព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២៥ ស្ថិតក្នុងភូមិកោះត្រាចឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា:រថយន្តដឹកទំនិញខាងលើ បានដឹកទំនិញនៅលើផ្លូវខ្នងទំនប់ប្រឡាយចាក់ថ្មបំបែកលាយខ្សាច់ភ្នំគាប់ជូនផ្លូវមានសភាពទ្រុឌទ្រោមខ្លាំងពីព្រោះថាផ្លូវ មួយខ្សែនេះត្រូវបានប្រភេទរថយន្តធំៗវ៉េអងដឹកទំនិញចេញចូលទៅផែស្ងួតមួយកន្លែងក្បែរនោះ ។ ប្រភពដដែលបានបន្តថា:រថយន្តខាងលើនេះបានដឹកទំនិញសំពីងសំពោងចេញពីផែស្ងួតនោះក្នុងបំណងយកទៅរាជធានីភ្នំពេញត្រង់ថាបានបង់ពន្ធឬមិនបង់ពន្ធគេពុំបានដឹងទេលុះត្រាតែខាងគយបានដឹង។ ក្រោយពេលក្រឡាប់ចេញមកសុទ្ធតែគ្រឿងឧបករណ៍បរិក្ខារអគ្គិសនីគេសង្កេតឃើញសុទ្ធតែជនជាតិវៀតណាមបានមកសាងយកទំនិញខាងលើនោះចេញពីប្រឡាយទឹកដាក់ទៅលើរថយន្តមួយផ្សេងទៀតដោយពុំបានរំខានដល់អាជ្ញាធរឃុំ.ស្រុកនោះទេមើលទៅក្រៅពីក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានលើកគ្នាទៅផ្តិតរូបភាពនិងធ្វើការផ្សព្ធផ្សាយយកព័ត៌មានពិតដើម្បីឲ្យមហាជនក៏ដូចជាថ្នាក់ដឹកនាំបានជ្រួតជ្រាបអំពីករណីខាងលើនេះ។ ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាថ្នាក់ដឹកនាំគួររកពេលទំនេរពីការងារប្រជុំអញ្ជើញចុះទៅពិនិត្យមើលឲ្យដល់មូលដ្ឋានអំពីសភាពផ្លូវលំនៅតាមជនបទផងពីព្រោះថាមួយរយ:ចុងក្រោយនេះផ្លូវនៅតាមភូមិឃុំមួយចំនួននៅតាមបណ្តាក្រុង.ស្រុកក្នុងភូមិសាស្ត្រខេត្តស្វាយរៀងបាននឹងកំពុងរងការខូចខាតស្ទើរគ្រប់ទីកន្លែងដោយសាតែសំបូរប្រភេទរថយន្តដឹកទំនិញធំៗលើសទម្ងន់នាំគ្នាសម្រុកដឹកទំនិញឆ្លងកាត់ផ្លូវលំដែលជាហេតុធ្វើឲ្យផ្លូវនៅតាមជនបទខូចខាតប្រើបានតែមួយរយ:ពេលដ៏ខ្លីតែប៉ុណ្ណោះ ៕