លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម “កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី”

រតនគិរី៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី​ ដឹកនាំអធិការ រួមទាំងមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ​ អញ្ជើញចូលរួម “កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យតាមដានពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងលិខិតបទដ្ឋានគតិយុទ្ធនានា និងជំរុញការងារអនាម័យបរិស្ថានតាមទីប្រជុំជនក្រុង-ស្រុក” ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តរតនគិរី។

គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺ!

នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះនៅ សាលាសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។ នៅសាលា ព្រះស្រែ បានរៀបចំគម្រោងដាក់ឱ្យដេញថ្លៃការ​សាងសង់ឬការងារ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,៤៧២គ,ម ទទឹង៦ម កម្រាស់ ១៥0មម ចាក់ដីបំពេញស្នាផ្លូវសងខាង…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!

នៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ…

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀន ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ដើម្បីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីបន្ត

ក្រុងស្វាយរៀង÷ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងវិធានការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនដោយខុសច្បាប់នៅទូទាំងខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការបង្ក្រាបព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ប្រុស ដែលជាមុខសញ្ញាមិនរៀងចាល។ ក្នុងករណីនេះកម្លាំងជំនាញបានដកហូរ÷ ម៉្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀនចំនួន១កញ្ចប់ធំ,ម៉្សៅម៉ត់ពណ៌សសង្ស័យថាថ្នាំងញៀនចំនួន១កញ្ចប់, ទូរស័ព្ទដៃ,ម៉ូតូ និងសម្ភារវេចខ្ចប់គ្រឿងញៀន ព្រមទាំងប្រើប្រាស់មួយចំនួនទៀត។ ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ…

យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦!

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទីមួយ នៃការចាប់ផ្ដើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដោយដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។ ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ បង្ហាញពីការយល់ដឹង និងការទទួលខុសត្រូវរបស់យុវជន ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

ស្វាយរៀង÷ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផល ការអនុវត្តសេចក្តីណែនាំលេខ ០០៣សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក…

គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ត្បូងឃ្មុំ៖ នៅសាលាឃុំ ទន្លូង បានរៀបចំគម្រោងនៃការដេញថ្លៃ ផ្លូវបេតុងអាមេចំនួន១ខ្សែការ​សាងសង់ឬការងារសាងសង់ផ្លូវបេតុងអាមេប្រវែង ០.២១២គ.ម ទទឹង ៦ម៉ែត្រ កម្រាស់បេតុង ១៥០មម។ ការ​ថែទាំ​ រយៈពេល០៦ខែតំលៃ​ប៉ាន់​ស្មាន១៥៩.៤២៨.៨០០រៀល (មួយរយហាសិបប្រាំបួនលានបួនរយម្ភៃប្រាំបីពាន់ប្រាំបីរយរៀលគត់)។   ការបើកសំណើរដេញថ្លៃនេះធ្វើឡើងនៅសាលា ទន្លូង នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។   ក្រុមហ៊ុនទទួលបានគម្រោងសាងសង់មានឈ្មោះក្រុមហ៊ុន ទ្រីម៉ារឌី ឈ្មោះអ្នកដាក់សំណើរដេញថ្លៃ…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !

នារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលមរណភាព នៅថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦…

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋចំនួន ៨ពាន់នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសនោះ…

ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង…

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរីបានអញ្ជេីញជាគណៈអធិបតីក្នុងពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥…