គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺ!

នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះនៅ
សាលាសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។

នៅសាលា ព្រះស្រែ បានរៀបចំគម្រោងដាក់ឱ្យដេញថ្លៃការ​សាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,៤៧២គ,ម ទទឹង៦ម កម្រាស់ ១៥0មម ចាក់ដីបំពេញស្នាផ្លូវសងខាង ០,២ម និងដាក់ស្លាកសញ្ញាគម្រោង ០១កន្លែង ។
ការ​ថែទាំ​
ធានាឲ្យស្ថានភាពគម្រោងនៅស្អាតល្អក្នុងរយៈពេល៦ខែបន្ទាប់ពីបញ្ជប់ការសាងសង់រួច១០០%។តំលៃ​ប៉ាន់​ស្មាន៣៣០,៥១៤,១៤៨ រៀល (បីរយសាមសិបលានប្រាំរយដប់បួនពាន់មួយរយសែសិបប្រាំបីរៀលគត់) ។

ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុនក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន០៣ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
( ជុយឆាយហេង)អ្នកដេញថ្លៃឈ្មោះ ជិតឆាយហេង បានដាក់ដេញក្នុងតម្លៃ ២៥៤.៨៨០.០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់សាងសង់
ផ្លូវបេតុងអាមេ។
ចំពោះការប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦នៅសាលាឃុំនេះអង្គភាពសារព័ត៌មានយើងខ្ញុំសង្កេតឃើញថា
មានក្រុមហ៊ុនទាំងនៅក្នុងខេត្តនឹងនៅតាមបណ្ដាលខេត្តនាៗ បានមកចូលរួម
ដាក់សំណើដេញថ្លៃប្រគួតប្រជែង ដោយសេរី និងយុត្តិធម៌នឹងមានតម្លាភាព ត្រឹមត្រូវស្របទៅតាមនីតិវិធីនៃច្បាប់ដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់។សូមអរគុណ!

 

Leave a Reply

Your email address will not be published. Required fields are marked *