ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោក ឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ដែលផ្តួចផ្តើមរៀបចំប្រគេនដោយ ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង…
Author: raksmey
កម្លាំងចម្រុះចុះបង្រ្កាបទីតាំងចំនួន០២កន្លែងនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ , ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsចំនួន០២កន្លែង គឺទី១ នៅផ្ទះលេខ១៦ ផ្លូវC០២ (បុរីប៉េងហួត) ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទី២ស្ថិតនៅផ្ទះលេខH៣៦ ស្ថិតនៅបុរីឧទ្យានបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ការចុះបង្រ្កាបនេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចស្រាវជ្រាវបានសង្ស័យក្រុមនេះ ប្រើប្រាស់ទីតាំងប្រទេសកម្ពុជាដើម្បីប្រប្រព្រឹត្តិបទល្មើសបើកបនល្បែងកាស៊ីណូតាមOnline និងបទល្មើផ្សេងៗ។ ជាលទ្ធផល នៃការចុះបង្រ្កាបទាំង២កន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនបរទេសសរុបចំនួន១៨នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៦នាក់ ស្រ្តី០១នាក់ និងជនជាតិចិនចំនួន១២នាក់។…
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖
បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម…
កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsចំនួនពីរទីតាំងនៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ
រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងសង្ស័យមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួនពីរទីតាំង ដោយទីមួយ ស្ថិតនៅក្នុង ផ្ទះវីឡា លេខ១០៥១ ផ្លូវបេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង និងទីតាំងទីពីរនៅក្នុង អគារអត់នាមករណ៍ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៣៣នាក់ មានស្រ្តី២៣នាក់ ក្នុងនោះជនជាតិចិនចំនួន ១១៣នាក់ និងជនជាតិខ្មែរ…
សាកលវិទ្យាល័យតូក្យូ សាស្ត្រាចារ្យបង្ហាញចំណាប់អារម្មណ៍ក្នុងការរុករកការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម ពីសាស្ត្រាចារ្យ KAWASHIMA Shin នៃទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យតូក្យូ នៅវិមានសន្តិភាព។ ក្នុងជំនួប លោកសាស្ត្រាចារ្យ Kawashima បានថ្លែង អំណរគុណ យ៉ាង ស្មោះស្ម័គ្រ ចំពោះ សម្តេច បវរ ធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹក មកទទួលលោក និងសហការី។ លោកបានពន្យល់ទៅកាន់សម្តេច…
