គិតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល បងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួនសរុបប្រមាណជា ២៤,៨៩១នាក់ ក្នុងនោះសម្រាប់ខេត្តស្វាយរៀង មានបងប្អូនពលករមកពីប្រទេសថៃសរុបចំនួន ៤០នាក់ ស្រី ១៧នាក់។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃ ប្រចាំនៅច្រកទ្វារអន្តរជាតិដូង បានរៀបចំឡានដឹកជញ្ជូន ចំណីអាហារ ភេសជ្ជៈ ជូនដល់ពួុកគាត់ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នា នៅខេត្តស្វាយរៀង។ លោកសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
ចំពោះបងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃ តាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង 📞📲 #071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕

