មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួក កាន់តំណែងដុះស្លែ ជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់កក្នុងមួយថ្ងៃៗ!

ប្រភព​ពី​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសង្គមឃុំគគីសោមស្រុកស្វាយទាបខេត្តស្វាយរៀងបានឲ្យដឹងថា ក្រុម​ឈ្មួញ តូច ធំ សម្រុក​ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ បន្ទុក​លេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះពាល់ ខូច​ផ្លូវ ឆ្លងដែន​ទៅ​ស្រុក​យួន យ៉ាងគំហុកមានដូចជាអេតចាយគ្រឿងអេឡិចត្រូនិច រីឯ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​ភ្លេីង​ខៀវ ទេីប​ក្រុម​ឈ្មួញ ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​ ​ការដែល ពួក​ឈ្មួញ​ហ៊ាន​ដឹកជញ្ជូន​ទំនិញ គេ​ចព​ន្ធ័​ជា​ច្រើន​ប្រភេទ​ឆ្លងដែន​ទៅ​ស្រុក​យួន តាម​រថយន្ត​វ៉េ​អ​ង ធំៗ ឆ្ពោះ​ឆ្លងដែន​ទៅ​ស្រុក​យួន បាន​យ៉ាង​សុខ​ស្រួល​បំផុត ដោយឡែក​អាជ្ញាធរ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ព្រំដែន​ច្រកកំពោតទូកមិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។​ ​ក្រុម​ឈ្មួញ​តូចធំ ដឹកជញ្ជូន​ទំនិញ​គេ​ចព​ន្ធ័​ផ្សេងៗ ព្រមទាំង​គ្រឿង​អេ​និច​ត្រ​និច ចេញ​ពី​ខ្មែរ ទៅ​ស្រុក​យួន យក​មក​រក្សាទុក ចំណុច​ឃ្លាំងពីរកន្លែងជិតច្រកព្រំដែនក្នុងភូមិសង្គមឃុំគគីសោមស្រុកស្វាយទាបខេត្តស្វាយរៀង…

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦

(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តតំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញចូលរួមអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩» យ៉ាងគគ្រឹកគគ្រេង ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល»ដែលរៀបចំឡើងដោយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ ពិធីនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកមុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ តំណាងក្រុមហ៊ុន សហគ្រាស ព្រមទាំងសិស្សានុសិស្ស…

ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងភូមិសាស្ត្រក្រុងបាវិត

នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាក្រុងបាវិត មានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ។ នៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង…

ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជេីញចុះដំណើរការផលិតកម្ម ស្ថានភាពវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន បេស បេស្ស(ផលិតគ្រឿងក្រអូប)…

នៅថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចុះពិនិត្យមើលដំណើរការផលិតកម្ម ស្ថានភាពវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន បេស បេស្ស (ខេមបូឌា) អ៊ិនធើណេសិនណល ឯ.ក (ផលិតគ្រឿងក្រអូប)ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស​ឈី​លូ​ ក្រុងស្វាយរៀង​ ដែលកំពុងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងច្រេីននៅទីនេះ។ អញ្ជេីញចូល​រួមអមដំណេីរក្នុងឱកាសនោះដែររួមមាន​ លោកអភិបាលរងខេត្ត​ លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស​ តំណាងក្រសួងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស​ តំណាងសាលាខេត្តប្រចាំតំបន់សេដ្ឋកិច្ចពិសេស​…

មេ​ឈ្មួញ​ធំៗសម្រុក​ដឹក​ជញ្ជួន​ទំនិញ​គេច​ពន្ធ និង​អេតចាយឆ្លង​ដដែនទៅស្រុកយួនតាមច្រកព្រំដែនកំពោតទួក ក្នុងស្រុកស្វាយទាបខេត្ត​ស្វាយរៀង​ ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ!

(​ស្វាយរៀង) ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសង្គមឃុំគគីសោមស្រុកស្វាយទាបបានឲ្យដឹងថា ក្រុម​ឈ្មួញ តូច ធំ សម្រុក​ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ បន្ទុក​លេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះពាល់ ខូច​ផ្លូវ ឆ្លងដែន​ទៅ​ស្រុក​យួន យ៉ាងគំហុកមានដូចជាអេតចាយគ្រឿងអេឡិចត្រូនិច រីឯ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​ភ្លេីង​ខៀវ ទេីប​ក្រុម​ឈ្មួញ ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​ ​ការដែល ពួក​ឈ្មួញ​ហ៊ាន​ដឹកជញ្ជូន​ទំនិញ គេ​ចព​ន្ធ័​ជា​ច្រើន​ប្រភេទ​ឆ្លងដែន​ទៅ​ស្រុក​យួន តាម​រថយន្ត​វ៉េ​អ​ង ធំៗ ឆ្ពោះ​ឆ្លងដែន​ទៅ​ស្រុក​យួន បាន​យ៉ាង​សុខ​ស្រួល​បំផុត ដោយឡែក​អាជ្ញាធរ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ព្រំដែន​ច្រកកំពោតទូកមិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។​ ​ក្រុម​ឈ្មួញ​តូចធំ ដឹកជញ្ជូន​ទំនិញ​គេ​ចព​ន្ធ័​ផ្សេងៗ ព្រមទាំង​គ្រឿង​អេ​និច​ត្រ​និច ចេញ​ពី​ខ្មែរ ទៅ​ស្រុក​យួន…

ក្រសួងមហាផ្ទៃ និង អង្គភាពប្រឆាំងអំពើពុករលួយគូរដាក់មន្រ្តីជំនាញ ចុះ​សិក្សា​ស្រាវជ្រាវលោកមេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនមនោរម្យ កាន់តំណែងដុះស្លែ ជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ ដឹកជញ្ជូនផ្កាកេះឡាំងចេញពីវៀតណាមចូលមកខ្មែរ ទាំង​យប់​ទាំង​ថ្ងៃ​!

ស្វាយរៀង÷ ប្រភពពីប្រជាពលរដ្ឋ ក្រុងបាវិត បានបញ្ជាក់ឲ្យដឹងថា ឈ្មួញតូច ធំ សម្រុកដឹកជញ្ជូន ផ្កា បន្លែ ផ្លែឈើ ត្រី សាច់ តាមរថយន្តសាន់កូរ៉េ និង តាមរម៉កម៉ូតូយ៉ាងគំហុករាល់ថ្ងៃ រីឯលោក មេប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​មនោរម្យ មិន​ទាន់​ទប់ស្កាត់​ឲ្យបាន​ត្រឹមត្រូវ​នោះទេ​។​   មួយរយៈ ចុង ក្រោយ ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​ ផ្កាដាក់ជាប្រភេទកេះឡាំង និងបន្លែ ផ្លែឈើ ត្រី សាច់ ចេញពីវៀតណាម…

ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសង្កាត់បាទីក្រុងបាវិត!

(ស្វាយរៀង)÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះរដ្ឋបាលសង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀងបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន02សង្កាត់មានដូនជា÷ 1:សង្កាត់បាទី កែលម្អផ្លួវដីក្រាលបេតុងអាមេ ប្រវែង០.៤៣៨គ.ម ទទឹងផ្លូវក្រាលបេតុង៤ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ និងសាងសង់លូមូលទោលកាត់ផ្លូវ មុខកាត់០.៦ម៉ែត្រ ប្រវែង៧ម៉ែត្រ និងធ្វើស្លាកសញ្ញាគម្រោង។ តំលៃ​ប៉ាន់​ស្មាន១៩៩.១៩៦.៥៤៥ រៀល(មួយរយកៅសិបប្រាំបួនលាន មួយរយកៅសិបប្រាំមួយពាន់ ប្រាំរយសែសិបប្រាំរៀលគត់)។ 2: សង្កាត់ប្រាសាទ កែលម្អផ្លួវដីក្រាលបេតុងអាមេ ប្រវែង០.១៧៣គ.ម ទទឹងផ្លូវក្រាលបេតុង៦ម៉ែត្រ…

ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត​ សមត្ថកិច្ចឃាត់ខ្លួនជនរទេស ៣៧នាក់ និងដកហូតសម្ភារមួយចំនួនធំ

(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តស្វាយរៀង ក្រោមការសម្របសម្រួបពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនរទេសចំនួន ៣៧នាក់ និងដកហូតបានសម្ភារមួយចំនួនធំ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះធ្វើត្រួតពិនិត្យរដ្ឋបាល រហូតឈានដល់បង្ក្រាបករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online…

ពលរដ្ឋស្នើសុំអាជ្ញាធរចុះត្រួតពិនិត្យទីតាំងសង្ស័យបើកជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូជាច្រើនកន្លែង ក្នុងសង្កាត់ចោមចៅទី១ និងចោមចៅទី២

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្ដែងការព្រួយបារម្ភ និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកម្លាំងនគរបាល និងអាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ លើទីតាំងដែលសង្ស័យថាមានការបើកដំណើរការជល់មាន់តាមប្រព័ន្ធអនឡាញ ឆ្នោតឡូតូ និងល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខាងលើ។ តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ទីតាំងដែលត្រូវបានគេសង្ស័យថាមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ រួមមាន៖ ទីតាំងទី១៖ ស្ថិតនៅតារាងបាល់ទះ «វុត្ថា 272» ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានអះអាងថាមានសកម្មភាពជល់មាន់អនឡាញ និងល្បែងអនឡាញផ្សេងៗ។ ទីតាំងទី២៖ ស្ថិតនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ…

ក្រសួងមហាផ្ទៃ និង អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញ ចុះ​សិក្សា​ស្រាវជ្រាវ លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនសំ​យ៉ោង កាន់តំណែងដុះស្លែ ជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ ដឹកជញ្ជូនបន្លែ ត្រី សាច់ ចេញពីវៀតណាម ចូលមកខ្មែរ ទាំង​យប់​ទាំង​ថ្ងៃ​

ស្វាយរៀង÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ បានបញ្ជាក់ឲ្យដឹងថា ឈ្មួញតូច ធំ សម្រុកដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រី សាច់ តាមរថយន្តសាន់យ៉ុង និង តាមរម៉កម៉ូតូយ៉ាងគំហុករាល់ថ្ងៃ រីឯលោក រស់ ភឿន មេប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោង មិន​ទាន់​ទប់ស្កាត់​ឲ្យបាន​ត្រឹមត្រូវ​នោះទេ​។​ មួយរយៈ ចុង ក្រោយ ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​ និងបន្លែ ផ្លែឈើ ត្រី សាច់…