ឯកឧត្តមអភិបាលខេត្តស្វាយរៀងប្រគេនថវិកា​ និងសម្ភារ:ដល់វត្តចំនួន៤​ដែលបានត្រៀមរៀបចំអាហា​រ​និងការស្នាក់នៅសម្រាប់ប្អូនៗដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

នាថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២​៦​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀងបាននាំយកថវិកា និងសម្ភារៈមួយចំនួនប្រគេនដល់ព្រះគ្រូចៅអធិការវត្តដែលត្រៀមរៀបចំអាហា​រ​កន្លែងស្នាក់អាស្រ័យរបស់ប្អូនៗជាបេក្ខជន និងអាណាព្យាបាល ដែលមកពីស្រុកឆ្ងាយៗ និងពុំមានកន្លែងស្នាក់អាស្រ័យ ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ។

ថវិកានិងសម្ភារៈដែលឯកឧត្តមអភិបាលខេត្តនាំមកនូវក្នុងឱកាសនោះ​ សម្រាប់វត្តព្រៃឆ្លាក់រួមមាន៖​ ថវិកា២,០០០,០០០រៀល,អង្ករ 50គីឡូ
៥បាវ,មី៥កេស,ទឹកត្រី៥យួរ,ទឹកស៊ីអ៊ីវ,៥យួរ,ទឹកសុទ្ធ៥កេស,ត្រីងៀត៥គីឡូ​ និងសាច់ក្រក៥គីឡូ​ ដោយឡែកប្រគេនដល់វត្តចំនួន៣ទៀត​រួមមាន​ វត្តធម្មយុត្តិ​ វត្តធ្មល់​ និងវត្តស្វាយជ្រំ​ សម្ភារៈដូចគ្នា​ និងថវិកាក្នុង១វត្ត​ចំនួន​១លានរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *