គិតត្រឹមព្រឹកថ្ងៃទី៥ ខែមករានេះគ្រឹះស្ថាន សិក្សាចំនួន១៧៦ក្នុងចំណោម គ្រឹះស្ថានសិក្សា២៦០នៅខេត្តឧត្តរមានជ័យបាន ចាប់បើកដំណើរការឡើងវិញ

ក្រសួងអប់រំបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៥ មករា ២០២៦នេះ គ្រឹះស្ថាន សិក្សាចំនួន១៧៦ក្នុងចំណោម គ្រឹះស្ថានសិក្សា២៦០នៅខេត្តឧត្តរមានជ័យបាន ចាប់បើកដំណើរឡើងវិញហើយ។ ក្រសួងអប់រំបានឱ្យដឹងនាថ្មីៗនេះដែរថាសាលាបឋមសិក្សាតាមន្តសែនជ័យ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ក្បែរនឹងប្រាសាទតាមាន់ធំ ត្រូវបានបំផ្លាញទាំងស្រុង។ លើសពីនេះ អគារថ្មី ដែលសង់មិនទាន់រួច ក៏ត្រូវគ្រាប់ផ្លោងថៃខ្ទេចយ៉ាងដំណំផងដែរ។ សាលាបឋមសិក្សាតាមន្តសែនជ័យ ស្ថិតនៅក្នុងភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្រសួងអប់រំបានឱ្យដឹងដែរថាអគារថ្មីនេះ ត្រូវបានសាងសង់ដើម្បីជំនួសអគារ ដែលបានបំផ្លាញកាលពីសង្រ្គាមកម្ពុជា-ថៃ កាលពីខែកក្កដា។ ប៉ុន្តែគ្រាប់ផ្លោងយោធាថៃជាង១០គ្រាប់ បានបំផ្លាញទាំងសំណង់ទាំងអស់ក្នុងសាលា។ អគារផ្ទះបាយ អគារបន្ទប់ទឹក ថ្នាក់រៀនបណ្ដោះអាសន្ន…

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។ ‎ ‎សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ…

ឯកឧត្តមអភិបាលខេត្តស្វាយរៀង​ចុះសួរសុខទុក្ខក្រុមគ្រួសារ និងកងទ័ពជួរមុខដែលកងទ័ពថៃចាប់ខ្លួន​ ហេីយបានមកដល់ស្រុកកំណេីតវិញនាស្រុកកំពង់រោទិ៍​

នៅថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះសួរសុខទុក្ខក្រុមគ្រួសារ និងកងទ័ពជួរមុខគឺលោក នៃ សុភក្រី ដែលកងទ័ពថៃចាប់ខ្លួនហេីយបញ្ជូនមកប្រទេសកម្ពុជាវិញនាពេលថ្មីៗនេះ​ និងបានបន្តដំណេីរមកដល់ស្រុកកំណេីតស្ថិតនៅភូមិនៅភូមិព្រៃត្រុំ ឃុំញ៉រ​ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​។ អញ្ជេីញចូលរួមអមដំណេីក្នុងឱកាសនោះដែររួមមាន​ លោក លោកស្រីអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត​ លោកអភិបាលស្រុកកំពង់រោទិ៍​ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត​ លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត​…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារចូលជួបសំណេះសំណាល និងសួរសុខទុក្ខ

នៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរៈយុទ្ធជនរបស់យើង ដែលបានជួបជុំជាមួយនឹងក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញ ។…

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ…

ពិធីបួងសួងសុំសេចក្ដីសុខសន្ដិភាពដល់ព្រះរាជាណាចក្រកម្ពុជា

នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ​ ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋបាន និមន្ត/ជួបជុំគ្នានៅបរិវេណជម្ពូប្រឹក្សា បា​នរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីភាពឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ និឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ និងលោកជំទាវ​ ​។ នៅក្នុងពិធីទាំងមូលបានសង្រួមកាយវាចារចិត្ត​ គោរពដល់ដួងវិញ្ញាណខន្ធវីរកងទ័ពដែលបានពាក់លីនៅសមរភូមិមុខដេីម្បីការពារបូរណភាពទឹកដី​ និងបានថ្វាយសក្ការៈបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទបច្ចុប្បន្នដែលប្រទេសកម្ពុជាកំពុង ប្រឈមនឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយផ្លូវច្បាប់​ តាមសន្តិវិធី និងធម៌អហិង្សា។

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ក្រសួងការពារជាតិកម្ពុជា សូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ”ខ្លួនរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ”។ ក្រសួងការពារជាតិកម្ពុជា សូមច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាទាំងស្រុង។ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧…

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖​ ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

ថ្ងៃនេះ, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និង កំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និង លទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ, កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព…

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖ អំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១០:២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ  ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ…

ការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ពកម្ពុជាជាខ្សែការពារដ៏រឹងមាំនៃអធិបតេយ្យភាពកម្ពុជាប្រឆាំងនឹងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ The selfless struggle and sacrifices of Cambodia’s heroic armed forces form a strong defensive line that safeguards Cambodia’s sovereignty against the armed aggression of the Thai military.