ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានដល់ព្រះសង្ឃ និងពិធីបង្សុកូលឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពពលីក្នុងសមរភូមិ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នាសាលាខេត្តស្វាយរៀង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្ត ប្រគេនទេយ្យទាន និងរាប់បាតុប្រគេនព្រះសង្ឃដើម្បីសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ និងពិធីបង្សុកូលឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិ។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការសាលាខេត្តស្វាយរៀង ព្រះសង្ឃ យាយជី តាជី ចូលរួមជាច្រើនអង្គ/នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *