Category: ព័ត៌មានជាតិ
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ – ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១២នាទីរំលងអាធ្រាត្រ យោធាថៃនៅបន្តបាញ់ផ្លោងកាំភ្លើងធំ និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល។…
ដើម្បីឱ្យអន្តរជាតិបានដឹងឮកាន់តែខ្លាំងពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា និងបានយកជនស៊ីវិលនិងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាគោលដៅនៃការវាយប្រហារ, សូមបងប្អូនចូលរួមសរសេរសារថ្កោលទោសជាភាសាខ្មែរ ឬភាសាអង់គ្លេស និងភាសាផ្សេងៗទៀតដែលបងប្អូនចេះ ដើម្បីបកអាក្រាតនូវទង្វើអមនុស្សធម៌របស់យោធាថៃដែលបានធ្វើមកលើជាតិនិងប្រជាជនកម្ពុជា។ សំឡេងរបស់បងប្អូនមួយជាសំឡេងជនរងគ្រោះម្នាក់ដែលរងគ្រោះដោយការឈ្លានពានដ៏សាហាវឃោរឃៅរបស់យោធាថៃ។ សូមចូលរួមទាំងអស់គ្នាដើម្បីស្នើឱ្យអន្តរជាតិជួយអន្តរគមន៍បញ្ឈប់ទង្វើឈ្លានពាននេះ!
English To ensure that the international community becomes more fully aware of the armed aggression carried out by the Thai military against Cambodia’s sovereignty and territorial integrity, including attacks that…
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា…
ក្រសួងការពារជាតិ Ministry of National Defence: បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៨ ហើយ។
ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ – ចាប់ពីម៉ោង…
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖
ចាប់ពីម៉ោង ៦:២៥ ដល់ ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំ ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និង ២គ្រាប់ចូលភូមិសាស្ត្រ ភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីអាជ្ញារធរមូលដ្ឋានការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិល១រូបរងរបួស។ – ចាប់ពីម៉ោង ៨:៤០នាទី ដល់ ៩:៣០នាទី យោធាថៃផ្លោង ៥គ្រាប់ចូលភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ⏰ គិតមកដល់ម៉ោងនេះ…
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៦ចំណុចដល់វេទិកានិពន្ធនាយកសារព័ត៌មានលើកទី២២
ភ្នំពេញ៖ តាមរយៈសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់និពន្ធនាយកសារព័ត៌មានបន្តយកចិត្តទុកដាក់អនុវត្ត។ បន្តវេនពីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន, ក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងបានផ្តល់នូវសារលិខិតចូលរួមរាល់វេទិកានិពន្ធនាយកសារព័ត៌មាន ដែលប្រារព្ធជាទៀងទាត់ប្រចាំឆ្នាំ។ដោយឡែកវេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំ២០២៥ សាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីការកត់សម្គាល់នូវស្ថានភាពជាក់ស្តែងក្នុងសភាពការណ៍ថ្មី សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍លើ៦ ចំណុច ក្នុងនោះ ៖…
កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាប៉ុណ្ណោះ។
Cambodia demands that the Thai side immediately cease the intentional dissemination of false information. This disinformation campaign is clearly designed to divert international attention from Thailand’s violations of international law…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកសារព័ត៌មាន រក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងអំឡុងពេលប្រទេសជាតិ កំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់ប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន បន្តចូលរួមអនុវត្តនូវលក្ខខណ្ឌគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសក្នុងអំឡុងពេល ដែលប្រទេសជាតិ កំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ស្តីពី តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ដែលបណ្តាញព័ត័មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ នៅក្នុងសាលិខិតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា…
