អបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ កិច្ចប្រជុំត្រៀមរៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង

នារសៀលថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំកម្មវិធីសង្រ្កាន្តស្វាយរៀង ដេីម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមអភិបាលខេត្តបាន​ ជម្រុញដល់គណៈកម្មការ​ អនុគណកម្មការដែលមានភារកិច្ចរៀបចំពិធីសង្ក្រាន្តស្វាយរៀង ឆ្នាំ២០២៦ ត្រូវយកចិត្តទុកដាក់ឱ្យមានដំណើរការល្អទទួល បានជោគជ័យប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ទស្សនាលេងកម្សាន្ត និងដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្របតាម ទំនៀមទម្លាប់ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦​ ខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *