នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ ស្ថិតនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។ ពិធីនេះមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការរងនគបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមជាច្រេីនរូបទៀត។ មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបាន សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង…
Category: ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និង លើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក យន់ រស្មី ប្រធានមន្ទីរ ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៤២ នាក់។ ជាកិច្ចចាប់ផ្ដើមលោកប្រធានមន្ទីរ…
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យធ្វើកោលសល្យវិច្ច័យគ្រាប់និងទីតាំងដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបានបន្ទាប់ពីថៃរំលោភបទឈប់បាញ់
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាតាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖ ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។ ក្រោយស្ងាត់កាំភ្លើង ភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។ ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT…
យោធាថៃ បើកការបាញ់ប្រហារទាំងអាវុធធន់ធ្ងន់ និងស្រាល លើកម្ពុជា នៅតំបន់អានសេះ តែកម្ពុជា អត់ធ្មត់គោរពបទឈប់បាញ់!
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោងប្រមាណ ១១:៥២នាទី យោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់ មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ។ នៅពេលនេះ កងទ័ពកម្ពុជា បាននិងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។ ក្រសួងការពារជាតិ បញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា…
ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ទាន់ហេតុការណ៍ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖
១. ទំព័រ Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 15M ២. ទំព័រ Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 4.9M ៣. ទំព័រ Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr)ដែលមានអ្នកតាមដាន 2.3M ៤.…
ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បើកយុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » នៅខេត្តស្វាយរៀង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ
(ខេត្តស្វាយរៀង): យុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » Say No To Fake News ត្រូវបានអាជ្ញាធរដែន មន្ត្រីរាជការ កងនគរបាល អាវុធហត្ថ កងយោធពលខេមរភូមិន្ទ កាកបាទក្រហមកម្ពុជា សសយក ខេត្ត និងសិស្សានិសិស្ស បានប្រារព្ធពិធីបើកយុទ្ធនាការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីរួមខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលជាមួយមន្ទីរព័ត៌មានខេត្តស្វាយរៀង និង…
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរ ជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ !
នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:២៥នាទីរសៀល ដោយរោគគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅភូមិគ្រឹះលេខ BT2-786-790…
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង និងចូលរួមប្រជុំទទួលផែនការ ការពារ ការរៀបចំពិធីបួងសួងចម្រើនសេចក្ដីសុខ!
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង និងចូលប្រជុំទទួលផែនការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ នាពេលខាងមុខ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅសាលប្រជុំសាលាខេត្តសៀមរាប ៕
អតីតសិស្សសាលាបាក់ទូក ចូលរួមបុណ្យសព អតីតគ្រូសីលធម៌ ជើងចាស់០១រូប!
លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង ១៨៖០០នានី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ សពលោកគ្រូ ស្រេង ផល្លា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ678 ផ្លូវ79BT2 សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក…
