នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានចូលរួមវេទិកា ការងារ និងការចុះឈ្មោះស្វែងរកការងារធ្វេី របស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលក្នុងនោះមានការសម្ភាសន៍ការងារជ្រេីសរេីសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅសាខាបេឡាជាតិរបបសន្តិសុខសង្គម (បសស) ខេត្តស្វាយរៀង។ លោក ម៉ែន អេង អភិបាលរងខេត្ត មានប្រសាសន៍ថា វេទិការនេះមានគោលបំណងសំខាន់ៗ ជាច្រេីន ទៅលេីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រលប់ពីប្រទេសថៃក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន…
Category: ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេនៅក្នុងខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម អឿន ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង អាងទន្លេ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេនៅក្នុងខេត្តស្វាយរៀង កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយរងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីមេឃុំ/ចៅសង្កាត់ទាំង៨០ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ១៤០នាក់។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងរយះពេលពេញមួយព្រឹក កិច្ចប្រជុំបានដំណើរការទៅដោយរលូន…
យុទ្ធនាការវេទិកាការងារស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីវេទិកាការងា និងការចុះឈ្មោះស្វែងរកការងារធ្វេីរបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រេីសរេីសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ កម្មវិធីនេះបានប្រព្រឹត្តទៅមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនក្នុងខេត្តចំនួន៩ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពលករដែលទើបវិលមកពីប្រទេសថៃ ចូលរួមសរុបប្រមាណចំនួន764 នាក់ ស្រី 236នាក់។ មានប្រសាសន៍ទៅកាន់វេទិការនេះ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់បងប្អូនពលករខ្មែរយេីងដែលទើបត្រលប់មកពីប្រទេសថៃត្រូវខិតខំធ្វើការនៅក្នុងប្រទេសរបស់យេីង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡេីង…
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងកងពលតូចថ្មើរជើងលេខ៣១ យោធភូមិភាគទី៣
ខេត្កំពត៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវបានអញ្ជើញ មកជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងកងពលតូចថ្មើរជើងលេខ៣១ នៅទីបញ្ជាការកងពល។ ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើរលេខ៣១ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍ អំពីសមិទ្ធផលនានា ដែលកងពល សម្រេចបានក្នុងឆ្នាំកន្លងមក និងសភាពការណ៍ជំលោះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ថា៖ កម្លាំងកងពលតូចថ្មើរជើងលេខ៣១ ប្តេជ្ញាការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ ការពារររាជរដ្ឋាភិបាលស្របច្បាប់ ហានពលិកម្មគ្រប់បែបយ៉ាង…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញចូលរួមពិធីបុណ្យឧទ្ទិសកុសលជូនលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដីលេីសមរភូមិមុខ
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវបានអញ្ជេីញចូលរួមពិធីបុណ្យឧទ្ទិសកុសលជូនលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដីលេីសមរភូមិប្រយុទ្ធជាមួយភាគីថៃ និងសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារសព ដែលរៀបចំឡើងនៅវត្តពោធិ៍ញ្ញាណ ហៅវត្តតាប៉ោ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង។…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើមាតុភូមិនិវត្តន៍ពីរដ្ឋធានីហាណូយ ដោយបានពិភាក្សាទ្វេភាគីជាមួយប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ
ទស្សនកិច្ច ២ថ្ងៃ នៅរដ្ឋធានីហាណូយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ដោយនៅយប់ថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងឱ្យដឹងថា ក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាកិត្តិយសជាមួយបណ្ដាឥស្សរជនភ្ញៀវអន្តរជាតិជាច្រើនរូបទៀត ដោយមានការថ្លែងសុន្ទរកថាពី…
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២ នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025» ដោយមានការប្រគល់ដោយផ្ទាល់ពីលោកស្រី Gan Siow…
នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន០៧ប្រទេស ដែលដឹកនាំដោយលោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអនុព័ន្ធយោធា ប្រទេសផ្សេងៗទៀតដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រួមមាន (ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) បានអញ្ជើញចុះសង្កេតការណ៍ នៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ដែលយោធាថៃ បាននិង កំពុងរាយលួសបន្លា ព្រមទាំងបន្ថែមកម្លាំងទ័ព ក្រោយបទឈប់បាញ់…
សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធបណ្តាញសង្គមមួយចំនួន បានយកវីដេអូ បុគ្គលឈ្មោះ Love Riya សុំទោសដល់សាធារណជន និងក្រសួងពាក់ព័ន្ធដែលខ្លួនបានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងអរិយធម៌ខ្មែរ នាពេលកន្លងមកធ្វើការផ្សព្វផ្សាយនោះ (គឺជាវីដេអូចាស់)។ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេ Love Riya ដើម្បីសាកសួរ។ កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន…
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស បានចុះសង្កេតការណ៍ទៅដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ
អ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ។ សូមរំលឹកថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។…
