លោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញដឹកនាំចាងហ្វាងសារព័ត៌មាន ជាសមាជិកសមាគម ចូលរួមកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន

(ភ្នំពេញ)÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញដឹកនាំចាងហ្វាងសារព័ត៌មាន ជាសមាជិកសមាគម ចូលរួមកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន។

កម្មវិធីនេះ ប្រព្រឹត្តឡើងក្រោមវត្តមាន លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី ជូន ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹង អ្នកសារព័ត៌មាន អ្នកផលិតកម្មវិធីព័ត៌មាន អ្នកអានព័ត៌មាន ពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ សិល្បករ សិល្បការិនី និងអ្នកផលិតមាតិកាក្នុងបណ្តាញសង្គមចំនួន២៥០នាក់ចូលរួមផងដែរ ។

វេទិកាផ្សព្វផ្សាយស្តីពី “ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស ក្នុងវិស័យព័ត៌មានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹង របស់អ្នកសារព័ត៌មាន និងអ្នកប្រកបការងារ ក្នុងវិស័យព័ត៌មាន ឲ្យយល់ដឹងអំពីទម្រង់ នៃសកម្មភាពជួញដូរមនុស្ស បញ្ហាប្រឈម និង ការបង្ការ ជាពិសេស គឺតួនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយ ដឹងជូនដល់សាធារណជន ៕

 

Leave a Reply

Your email address will not be published. Required fields are marked *