លោកឧត្តមសេនីយ៍ត្រី ប្រាក់ ជុត ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយជ្រំ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង អមដំណើរដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នាំយកសម្ភារ និងថវិការបស់សប្បុរសជន ចុះសួរសុខទុក្ខវីរះកងទ័ពឈ្មោះ យន់ ឆន រស់នៅភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានទទួលរងផ្សែងពុលពីសៀមមកសំរាកព្យាបាលនៅផ្ទះឪពុកម្ដាយ។
+ដោយមានការចូលរួមពី:
-លោកអធិការរង
-លោក លោកស្រីក្រុមប្រឹក្សាឃុំ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ
+សម្ភារ និងថវិកាសប្បុរសជនរួមមាន:
១. លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត អង្ករ ៥០ គីឡូក្រាម,ទឹកបរិសុទ្ធចំនួន ១០កេស,ទឹកត្រី ១យួរ,ទឹកស៊ីអុីវ ១យួរ។
២.លោកជំទាវ ឧកញ៉ា កែវ ណារី ម្ចាស់សណ្ឋាគារ ណារី ស្វីត ក្រុងបាវិត ថវិកាចំនួន ១,០០០,០០០រៀល តាមរយៈលោកអធិការនគរបាលស្រុក។
+នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១០និង ០០នាទី
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ជុត ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយជ្រំ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង អមដំណើរដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នាំយកសម្ភារ និងថវិការបស់សប្បុរសជន ចុះសួរសុខទុក្ខលោកយាយឈ្មោះ តូច ធឿន រស់នៅភូមិត្រោក ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវជាម្តាយវីរៈកងទ័ពជួរមុខ ឈ្មោះ រាជ សន ភេទ ប្រុស ឈរជើងនៅអូរស្មាច់ ខេត្តបន្ទាយមានជ័យ។
+ដោយមានការចូលរួមពី:
-លោកអធិការរង
-លោក លោកស្រីក្រុមប្រឹក្សាឃុំ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ
+សម្ភារនិងថវិការួមមាន:
១.លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត អង្ករ ៥០ គីឡូក្រាម,ទឹកបរិសុទ្ធចំនួន ១០កេស,ទឹកត្រី១យួរ,ទឹកស៊ីអុីវ១យួរ។
២.លោកជំទាវឧកញ៉ា កែវ ណារី ថវិកាចំនួន១,០០០,០០០រៀល និងសប្បុរសជនថវិកាចំនួន ១០០,០០០រៀល តាមរយៈលោកអធិការនគរបាលស្រុក។

