កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និង លើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក យន់ រស្មី ប្រធានមន្ទីរ ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៤២ នាក់។

ជាកិច្ចចាប់ផ្ដើមលោកប្រធានមន្ទីរ បានមានមតិស្វាគមន៍ចំពោះអង្គប្រជុំទាំងមូល និងការបូកសរុបនូវលទ្ធិផល ការងារដែលបានអនុវត្ដរយៈពេលមួយខែកន្លងមក ។ លោកប្រធានមន្ទីរ បានកោតសសើរចំពោះលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ដ្រីរាជការ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារបានល្អ ប្រសើរ។ ក្នុងឱកាសនេះផងដែលលោកប្រធានមន្ទីរ សូមជម្រុញបន្ថែមការងារបន្តទៀតដើម្បីបំពេញមនសិកាវិជ្ជាជីវៈ ជាមន្ត្រីររាជការស៊ីវិល។

ជាកិច្ចបញ្ចប់ លោកប្រធានមន្ទីរបានមានប្រសាសន៍ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យាទាំងអស់ដែលមានវត្ដមានក្នុងអង្គប្រជុំនេះសូមមានសុខភាពល្អ និងជោគជ័យគ្រប់កិច្ចការងារ ។

 

Leave a Reply

Your email address will not be published. Required fields are marked *