រថយន្តដឹកទំនិញក្រឡាប់ផ្ងារជើងខ្ជាក់ចេញសុទ្ធតែគ្រឿងអេឡិចត្រូនិចបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង !

(ស្វាយរៀង)÷មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចទាំងព្រឹកដែលមានរថយន្តដឹកទំនិញមួយគ្រឿងគ្មានស្លាកលេខបានក្រឡាប់បណ្ដាលឱ្យ ទំនិញជាប្រភេទគ្រឿងអេឡិចត្រូនិចហើយបានធ្លាក់ចូលប្រឡាយទឹកទាំងព្រឹកដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាប្រហែលម៉ោង៩ព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២៥ ស្ថិតក្នុងភូមិកោះត្រាចឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា:រថយន្តដឹកទំនិញខាងលើ បានដឹកទំនិញនៅលើផ្លូវខ្នងទំនប់ប្រឡាយចាក់ថ្មបំបែកលាយខ្សាច់ភ្នំគាប់ជូនផ្លូវមានសភាពទ្រុឌទ្រោមខ្លាំងពីព្រោះថាផ្លូវ មួយខ្សែនេះត្រូវបានប្រភេទរថយន្តធំៗវ៉េអងដឹកទំនិញចេញចូលទៅផែស្ងួតមួយកន្លែងក្បែរនោះ ។ ប្រភពដដែលបានបន្តថា:រថយន្តខាងលើនេះបានដឹកទំនិញសំពីងសំពោងចេញពីផែស្ងួតនោះក្នុងបំណងយកទៅរាជធានីភ្នំពេញត្រង់ថាបានបង់ពន្ធឬមិនបង់ពន្ធគេពុំបានដឹងទេលុះត្រាតែខាងគយបានដឹង។ ក្រោយពេលក្រឡាប់ចេញមកសុទ្ធតែគ្រឿងឧបករណ៍បរិក្ខារអគ្គិសនីគេសង្កេតឃើញសុទ្ធតែជនជាតិវៀតណាមបានមកសាងយកទំនិញខាងលើនោះចេញពីប្រឡាយទឹកដាក់ទៅលើរថយន្តមួយផ្សេងទៀតដោយពុំបានរំខានដល់អាជ្ញាធរឃុំ.ស្រុកនោះទេមើលទៅក្រៅពីក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានលើកគ្នាទៅផ្តិតរូបភាពនិងធ្វើការផ្សព្ធផ្សាយយកព័ត៌មានពិតដើម្បីឲ្យមហាជនក៏ដូចជាថ្នាក់ដឹកនាំបានជ្រួតជ្រាបអំពីករណីខាងលើនេះ។

ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាថ្នាក់ដឹកនាំគួររកពេលទំនេរពីការងារប្រជុំអញ្ជើញចុះទៅពិនិត្យមើលឲ្យដល់មូលដ្ឋានអំពីសភាពផ្លូវលំនៅតាមជនបទផងពីព្រោះថាមួយរយ:ចុងក្រោយនេះផ្លូវនៅតាមភូមិឃុំមួយចំនួននៅតាមបណ្តាក្រុង.ស្រុកក្នុងភូមិសាស្ត្រខេត្តស្វាយរៀងបាននឹងកំពុងរងការខូចខាតស្ទើរគ្រប់ទីកន្លែងដោយសាតែសំបូរប្រភេទរថយន្តដឹកទំនិញធំៗលើសទម្ងន់នាំគ្នាសម្រុកដឹកទំនិញឆ្លងកាត់ផ្លូវលំដែលជាហេតុធ្វើឲ្យផ្លូវនៅតាមជនបទខូចខាតប្រើបានតែមួយរយ:ពេលដ៏ខ្លីតែប៉ុណ្ណោះ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *