ស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បាននាំសម្ភារ និងថវិការបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកជំទាវ អ៊ិច ស្រីស្រស់ ព្រះចៅអធិការវត្តតាសួស ព្រះនាម គង់ សំប៊ុនឈឿន លោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងភរិយា ព្រមទាំងថវិការបស់លោកម៉ៅ សំអុល និងភរិយា សហការជាមួយ លោក ឯក ហ៊ុន ប្រធាន ស.ស.យ.ក.ស្រុកស្វាយជ្រំ នាំយកទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ មានជីវភាពខ្វះខាត។
គ្រួសារទី១៖ ឈ្មោះ តូច សាវឿន អាយុ៤៦ឆ្នាំ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទទួលបាន អង្គរ២៥ គ.ក, មី១កេស,ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ១យួរ, កន្លេល២, ភួយ២, សារ៉ុង២ និងថវិកាសម្រាប់ជួសជុលផ្ទះ ១.០៥០.០០០៛។
គ្រួសារទី២៖ ឈ្មោះ វ៉ាន់ ស្រីណា (គ ថ្លង់) អាយុ៤០ឆ្នាំ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទទួលបាន កង់ចំនួន១គ្រឿង, កាតាបស្ពាយចំនួន២,សៀវភៅ២០ក្បា, ប៊ិចនិងខ្មៅដៃ១០ដើម, អង្ករ២៥ គ.ក, មី១កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៊ី១យួរ, កន្លេល២, ភួយ២, សារ៉ុង២ និងថវិកាចំនួន២៦០.០០០៛។
គ្រួសារទី៣៖ ក្មួយស្រី សោម ចរិយា រស់នៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទទូលបាន សៀវភៅ២០ក្បាល, ប៊ិច៥ដើម, ខ្មៅដៃ៥ដើម បន្ទាត់២ឈុត និងថវិកាចំនួន៧០.០០០៛ ៕

