ក្រោមម្លប់ព្រះបារមី នៃព្រះករុណាជាអម្ចាស់ជីវិតត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមគ្គុទេសក៍ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធជ្រៅជ្រះ និងបញ្ញាញាណប្រតិភាណដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពួកយើងពិតជាមានទំនុកចិត្ត និងជឿជាក់ខ្ពស់ណាស់លើការដឹកនាំដ៏ស្វាហាប់វាងវៃរបស់សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី។
យើងខ្ញុំសមរភូមិក្រោយនៅក្បែរបងៗសមរភូមិមុខជានិច្ច គាំទ្រលើកទឹកចិត្ត និងបួងសួងអស់បារមីគ្រប់ទិសទីឃុំគ្រងអភិបាលប្រកបដោយសុវត្ថិភាព យកឈ្នះលើមារសត្រូវកុំបីខាងឡើយ។ ទន្ទឹមនេះ សូមជនរួមជាតិនៅសមរភូមិក្រោយ រក្សាភាពស្ងាត់ស្ងៀម មានលំនឹងក្នុងចិត្ត និងសូមបន្តការងារក្នុងជីវភាពប្រចាំថ្ងៃជាប្រកតី តាមអនុសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃយើង។ សូមជនរួមជាតិ បន្តរួបរួមគ្នាជ្រោងឱ្យខ្ពស់ត្រដែតនូវ “ស្មារតីជាតិ! បេះដូងដើរក្នុងចង្វាក់ខ្មែរតែមួយ!” គាំទ្រនិងលើកទឹកចិត្តឱ្យបានសកម្មខ្លាំងក្លា តាមគ្រប់រូបភាពដល់កងកម្លាំងជាតិយើងនៅសមរភូមិ៕
#សសុខា #SarSokha #កម្ពុជា #Cambodia
