គម្រោងព្រែកជីកហ្វូណនតេជា ត្រូវបានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបបញ្ចប់១០០% ហើយ!

ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេសបានអមដំណើរ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ អញ្ជើញចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តខេត្តកែប ដោយមានការចូលរួមពី ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ និងជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមអភិបាលខេត្តកែប ស្ថាប័នពាក់ព័ន្ធ ក្រុមការងារសម្តេចមហាបវរធិបតី និងមន្រ្តីជំនាញពាក់ព័ន្ធ។

គិតមកដល់ពេលបច្ចុប្បន្ន ក្រុមការងារបានបញ្ចប់ការពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ សម្រេចបាន១០០%ហើយ ដោយបានអនុវត្តក្នុងខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ជាភូមិសាស្រ្តបញ្ចប់ចុងក្រោយគេ។ បង្គោលព្រំដីដែលបានបោះរួចសរុបទាំងអស់មានចំនួន ១ ៩២០ បង្គោល។

Leave a Reply

Your email address will not be published. Required fields are marked *