ពិធីបួងសួងសុំសេចក្ដីសុខសន្ដិភាពដល់ព្រះរាជាណាចក្រកម្ពុជា

នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ​ ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋបាន និមន្ត/ជួបជុំគ្នានៅបរិវេណជម្ពូប្រឹក្សា បា​នរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីភាពឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ និឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ និងលោកជំទាវ​ ​។

នៅក្នុងពិធីទាំងមូលបានសង្រួមកាយវាចារចិត្ត​ គោរពដល់ដួងវិញ្ញាណខន្ធវីរកងទ័ពដែលបានពាក់លីនៅសមរភូមិមុខដេីម្បីការពារបូរណភាពទឹកដី​ និងបានថ្វាយសក្ការៈបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទបច្ចុប្បន្នដែលប្រទេសកម្ពុជាកំពុង ប្រឈមនឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយផ្លូវច្បាប់​ តាមសន្តិវិធី និងធម៌អហិង្សា។

Leave a Reply

Your email address will not be published. Required fields are marked *