នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឯម ម៉ាអូរី អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា និងលោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសនៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ”ទូកនាគ” ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងសហការី លោក លោកស្រីអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុកពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្តជាច្រេីនរូបទៀត។





