រដ្ឋបាលឃុំពពែត ស្រុកស្វាយទាប បដិសេធមហាជនចោទថា អាជ្ញាធរឃុំយកដីបឹងលាចទន្សាយលក់ឲ្យក្រុមហ៊ុន គឺជារឿងមិនពិត

(ខេត្តស្វាយរៀង)÷រដ្ឋបាលឃុំពពែត រងការចោទប្រកាន់ពីប្រជាពលរដ្ឋថា រដ្ឋបាលឃុំពពែត យកដីបឹងលាចទន្សាយ ទៅលក់ឲ្យក្រុមហ៊ុន ជីករណ្តៅដីយកអាចម៍ដីលក់ ទំហំ១១ហិចតា និងបង្កឲ្យប៉ះពាល់ដល់ដី អាស្រ័យផលរបស់ប្រជាពលរដ្ឋអតីតៈយោធិនលើផ្ទៃដី១ហិចតា៤១អា ដែលប្រជាពលរដ្ឋបានដាំដើមប្រេងខ្យល់ និងអាស្រ័យផលរយៈពេល ជាង៣០ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០២៦នេះ។

ដូច្នេះរដ្ឋបាលឃុំ សូមបដិសេធន៍ ការចោទប្រកាន់នេះ គឺរដ្ឋបាលឃុំនិងស្មៀនឃុំពពែតពុំបានលក់ដីបឹងលាចទន្សាយនោះទេ ការពិតគឺរដ្ឋបាលខេត្តស្វាយរៀង បានធ្វើវិនិយោគដីបឹងលាចទន្សាយនេះទៅឲ្យក្រុមហ៊ុនជីហ្គារីសតស្វាយរៀងដើម្បីអភិវឌ្ឍន៍ ។

លោក កុយ សារ៉េន ស្មៀនឃុំពពែត បានរាយការណ៍ជូនអ្នកសារព័ត៌មានយើងថា ដីបឹងលាចទន្សាយមានទំហំ ១១ហិចតា១៦អា២៣សង់ទីអា បានចុះបញ្ជីជាលក្ខណៈប្រពន្ធ័ ដែលមានក្បាលដីលេខ២០០៤ជាទ្រព្យសម្បត្តិរបស់រដ្ឋបាលឃុំពពែត ជាអ្នកគ្រប់គ្រង។

ក្រោយមកក៏មាន ក្រុមហ៊ុនជីករណ្តៅដី យកអាចម៌ដីចាក់ឲ្យក្រុមហ៊ុន ជីហ្គារីសត ហើយរយះ ពេល៥ថ្ងៃមកនេះចាប់ពីថ្ងៃទី១ខែមេសា ដល់ថ្ងៃ៥ ខែមេសា ឆ្នាំ២០២៦នេះ មហាជនតាមបណ្តាញសង្គមបានផ្សព្វផ្សាយ ធ្វើការចោទប្រកាន់ថា រដ្ឋបាលឃុំ បានរួមសំគំនិតជាមួយលោក កុយ សារ៉េន ស្មៀនឃុំពពែត លក់ដីបឹងលាចទន្សាយទៅឲ្យក្រុមហ៊ុន ដោយពុំមានដំណោះស្រាយ សងសំណងផលប៉ះពាល់កូនឈើ ដើមប្រេងខ្យល់របស់ប្រជាពលរដ្ឋអាស្រ័យផលឈ្មោះ មុំ សាវឿន ហៅឆយ ទំហំ១ហិចតា៤១អា លើដីរដ្ឋ(ក្បាលដីលេខ ២០០៤ )នេះលោកសូមបដិសេធន៍ ទាំងស្រុង តាមពិតរដ្ឋបាលខេត្តស្វាយរៀង បានចេញលិខិតលេខ០០២ ស.ជ.ណ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពីការស្តារប្រឡាយ បឹង និងព្រែកធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដើម្បីយកទឹក ប្រើប្រាស់ ស្រោចស្រប់លើដំណាំស្រូវប្រាំង ស្រូវវស្សា និងបន្លែ ។ល។

លោក កុយ សារ៉េន បានបញ្ជាក់ថា៖ រដ្ឋបាលខេត្តវិនិយោគឲ្យក្រុមហ៊ុនជីហ្គារីសត អភិវឌ្ឍន៍ មូលដ្ឋាន សាងសង់ផ្លូវថ្មបំបែក ១ខ្សែ ទទឹង៥ម៉ែត្រ ប្រវែងជាង៨.៨៨៤ម៉ែត្រ និងដាក់បង្គោល ភ្លើងសូឡាបំភ្លឺផ្លូវតាមផ្លូវបំបែក និងកែងផ្លូវ ចំពោះផលប៉ះពាល់ដើមឈើប្រេងខ្យល់១ហិចតា៤១អារបស់ឈ្មោះ មុំ សាវឿន ហៅឆយ ការងារនេះខាងក្រុមហ៊ុនបានសងសំណងចំនួន១ម៉ឺនដុល្លារបញ្ចប់រឿងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។

ដូច្នេះសូមសម្តេច ទ្រង់ ឯកឧត្តម និងសាធារណៈជនមេត្តាជ្រាបអាជ្ញាធរឃុំពពែតមិនបានលក់ដីបឹងដូចការចោទប្រកាន់ខាងលើនោះទេ សូមឲ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជឿជាក់លើរដ្ឋបាលឃុំពពែត គឺមិនលក់ដីបឹងសាធារណៈរបស់រដ្ឋ នោះទេរដ្ឋបាលឃុំធ្វើការដើម្បីបម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋជានិច្ច។

ម៉្យាងវិញទៀត លោក កុយ សារ៉េន បានធ្វើការបញ្ជាក់ពីក្រុមហ៊ុន ញឹមថុល ឯ ក ដែលគេបានចោទថាជួលអោយខាងក្រុមហ៊ុនវៀតណាមមិនពិតនោះទេដោយក្រុមហ៊ុន បានចុៈបញ្ជីនៅក្រសួងពាណិជ្ជកម្មមានច្បាប់ត្រឹមត្រូវដោយមានការគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការពី រដ្ឋបាលខេត្តស្វាយរៀង។

Leave a Reply

Your email address will not be published. Required fields are marked *