ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ និងក្រុមគ្រួសារ សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារ ព្រមទាំងលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ សូមទទួលបានសុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច-ការងារ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ខ្ញុំព្រះករុណាខ្ញុំ និងក្រុមគ្រួសារ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាយ រាក្យសាទេវី សូមជួយតាមថែរក្សា ការពារ និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារ និងក្រុមគ្រួសារ ព្រមទាំងលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ និងក្រុមគ្រួសារ🙏🙏🙏

Leave a Reply

Your email address will not be published. Required fields are marked *