រដ្ឋបាលសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀងបានរៀបចំធ្វើពិធី ប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន១គម្រោង…

(ស្វាយរៀង)÷នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦May 29, 2026នេះរដ្ឋបាលសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀងបានរៀបចំធ្វើពិធី
ប្រកាសបើកទទួលសំណើរដេញថ្លៃ
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន១គម្រោង
សាងសង់លូមូលដោះទឹក(២ខ្សែ)មុខកាត់​ ០.៦ម ប្រវែងសរុប៤៤០ម និងសាងសង់ប្រអប់លូដោះទឹក(រឺហា្គលូ)ចំនួន១៧កន្លែង(ខ្សែទី១ ប្រវែង១៥០ម មានប្រអប់លូដោះទឹក(រឺហា្គលូ)​ ចំនួន៦កន្លែង ខ្សែទី២ ប្រវែង២៩០ម មានប្រអប់លូដោះទឹក(រឺហា្គលូ)​ ចំនួន១១កន្លែង)។
តំលៃ​ប៉ាន់​ស្មាន១០០.២៣៧.៧២០ រៀល(មួយរយលាន ពីររយសាមសិបប្រាំពីរពាន់ ប្រាំពីររយម្ភៃរៀលគត់)។

ចំពោះការដេញថ្លៃនៅព្រឹកនេះមានក្រុមហ៊ុនដែលបានដាក់ដេញថ្លៃ
មានច្រើន ក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃ។
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន04ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(សូរសាវឿន)អ្នកដេញថ្លៃឈ្មោះ ឯកតុលាបានដាក់ដេញក្នុងតម្លៃ66,880,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការ
សាងសង់លូមូលដោះទឹក(២ខ្សែ)។

អង្គភាពសារព័ត៌មានយើងខ្ញុំមើលឃើញថាការដេញថ្លៃនៅព្រឹកនេះមានរបៀបរៀបរយយុត្តិធម៌និងមានតម្លាភាព។ សូមអរគុណ!

 

 

Leave a Reply

Your email address will not be published. Required fields are marked *