នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះនៅសាលាឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន0២ឃុំមានដូចជា÷
1: ឃុំមានជ័យ
ជួសជុលផ្លូវក្រាលក្រួសធម្មជាតិ ប្រវែង៣,២៧គ,ម ទទឹង៦ម កម្រាស់០,១៥ម និងជួសជុលលូទោល៣កន្លែងមុខកាត់៦០០មម ប្រវែង៧ម ដាំបង្គោលសុវត្តិភាពផ្លូវ២៤ដើម និងដាក់ស្លាកសញ្ញាគម្រោង០២កន្លែង ។
តំលៃប៉ាន់ស្មាន៣២៦,០២១,៥០០ រៀល (បីរយម្ភៃប្រាំមួយលានម្ភៃមួយពាន់ប្រាំរយរៀលគត់)។
2:ឃុំដំណាក់រាំង
សាងសង់ផ្លូវបេតុងអាមេ ប្រវែង0,477គ,ម ទទឹង6ម កម្រាស់150មម និងដាក់ស្លាកសញ្ញាគម្រោង០1កន្លែង ។
តំលៃប៉ាន់ស្មាន៣៣៩,៣៨២,៧០០ រៀល (បីរយសាមសិបប្រាំបួនលានបីរយប៉ែតសិបពីរពាន់ប្រាំពីររយរៀលគត់) ។
ចំពោះការដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់ដេញថ្លៃ
មានច្រើន ក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃ។
1:ឃុំមានជ័យ
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន07ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
( ងួនតាយអុីង)អ្នកដេញថ្លៃឈ្មោះ ស្ថាបនាតាយអុីងបានដាក់ដេញក្នុងតម្លៃ 58,863,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ជួសជុលផ្លូវក្រាលក្រួសធម្មជាតិ។
2: ឃុំដំណាក់រាំង
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន09ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(សួនសុីលី)អ្នកដេញថ្លៃឈ្មោះ សុិមភិវឌ្ឌរតនបានដាក់ដេញក្នុងតម្លៃ116,388,000៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវបេតុងអាមេ។
អង្គភាពសារព័ត៌មានយើងខ្ញុំមើលឃើញថាការដេញថ្លៃនៅព្រឹកនេះមានរបៀបរៀបរយយុត្តិធម៌និងមានតម្លាភាព។ សូមអរគុណ!










