នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
នេះនៅសាលាឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026
ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។
ការសាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេប្រវែង៤៨០ម ទឹង៥ម កម្រាស់១៥០មម ស្លាកសញ្ញាគម្រោង០១ ។
ការថែទាំ
០៦ខែតំលៃប៉ាន់ស្មាន៣២៩,៤៨៥,២៣៣រៀល(បីរយម្ភៃប្រាំបួនលានបួនរយប៉ែតសិបប្រាំពាន់ពីររយសាមសិបបីរៀលគត់)។
ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុនក្រុមហ៊ុន
ដែលបានចូលរួមដាក់សំណើដេញថ្លៃមានចំនួន០៩ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលទទួលបានជ័យជំនះនៅ
ក្នុងការដេញថ្លៃនៃឃុំត្រពាំងផ្លុងនេះគឺ
បានទៅលើក្រុមហ៊ុនដែលមានឈ្មោះថាក្រុមហ៊ុន(ហ៊ន់សោភ័ណ្ឌ)អ្នកដេញថ្លៃឈ្មោះ ហ៊ន់សោភ័ណ្ឌដែលបានដាក់ដេញក្នុងតម្លៃ ១១២.៨០០.០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការលទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវបេតុងអាមេនេះ។
ចំពោះការប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦នៅសាលាឃុំនេះអង្គភាពសារព័ត៌មានយើងខ្ញុំសង្កេតឃើញថា
មានក្រុមហ៊ុនទាំងនៅក្នុងខេត្តនឹងនៅតាមបណ្ដាលខេត្តនាៗ បានមកចូលរួម
ដាក់សំណើដេញថ្លៃប្រគួតប្រជែង ដោយសេរី និងយុត្តិធម៌នឹងមានតម្លាភាព ត្រឹមត្រូវស្របទៅតាមនីតិវិធីនៃច្បាប់ដេញថ្លៃ។សូមអរគុណ!














