លោកឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​​កង​កម្លាំង​នគរបាល​ខេត្ត​ស្វាយរៀង​ ដែលកំពុង​ឈរជេីង​ការពារ​​ព្រំដែន​កម្ពុជា​-ថៃ​ នៅ​តំបន់ថ្មដា​ ស្រុក​វាលវែង

ខេត្ត​ពោធិ៍សាត់​ ៖ ដោយ​មាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ​២០២៦ លោកឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ បាន​ដឹកនាំ​កងកម្លាំង​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ចុះ​សួរ​សុខទុក្ខ​​ និង​ផ្លាស់ប្ដូរ​កម្លាំង​ប្រចាំការ របស់កង​កម្លាំង​នគរបាល​ វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក៦០៩​ និង៦១១​ ខេត្ត​ស្វាយរៀង​ ចំនួន​ ៤០នាក់​ ដែល​កំពុង​ឈរ​ជេីង​ការពារ​​ព្រំដែន​កម្ពុជា​-ថៃ​ ស្ថិតនៅ​តំបន់ថ្មដា​ ស្រុក​វាលវែង ខេត្ត​ពោធិ៍​សាត់​។

ក្នុង​ឱកាស​នោះ​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នង​ការ​នគរបាល​ខេត្ត​ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ជំទាវ​ ស​ ស៊ីណា​ មាន​ដូច​ជា​÷​ថវិកា ចំនួន​ ២០,០០០,០០០រៀល,​ ទឹកបរិសុទ្ធ ១៥០កេស,​ អង្ករ ៨៥០គីឡូ,​ នំ ០២កេស,​ ត្រីខ ០២កេសធំ,​ បារី ៣០សុង,​ត្រីងៀត ១៥គីឡូ,​ សាច់ក្រក ១៥គីឡូ,​ សាច់ជ្រូក ៣៥គីឡូ,​ មី​ ២០កេស,​ ទឹកត្រី ១០យួរ,​ ទឹកស៊ីអ៉ីវ ១០យួរ,​ពងទា ១០០គ្រាប់​ ដេីម្បី​ប្រេីប្រាស់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *