ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ!

នៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះនៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរ ដេញថ្លៃដែលមាន៤ក្រុមហ៊ុនដែលត្រូវបានមកដាក់ដេញថ្លៃ។ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។

នៅឃុំបាក់ស្នា
ការ​សាងសង់ឬការងារ
សាងសង់ផ្លូវបេតុងប្រវែង ៤៨៥ម ទទឹង ៥ម កម្រាស់បេតុង ១៥០ម.ម
ការ​ថថែទាំ
រយៈពេល៦ខែតំលៃ​ប៉ាន់​ស្មាន២៩១,៧០២,៩៨៧៛០០ (ពីររយកៅសិបមួយលាន ប្រាំពីររយពីរពាន់ ប្រាំបួនរយប៉ែតសិបប្រាំពីររៀលគត់)។
ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកចូលរួមដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុននឹង
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន04ក្រុមហ៊ុនដែលបានដាក់ចូលរួម ដេញថ្លៃរួមមាន÷
១=ក្រុមហ៊ុន យ៉ែម សុខងីម ដាក់តម្លៃ ២៨៩.៥៩០.០០០រៀល
២=ក្រុមហ៊ុន ពៅ ម៉ាឡែនឃ/ស្កាកសិន ដាក់តម្លៃ ២៨៩.០០០.០០០រៀល
៣=ក្រុមហ៊ុន អ៑ុំ ចន្ថា ដាក់តម្លៃ ២៨៤.៥៥០.០០០រៀល
៤=ក្រុមហ៊ុន អ៊ុយគឹមហុង ដាក់តម្លៃ ២៩០.៥១៥.០០០រៀល
ក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានតិចជាងគេគឺក្រុមហ៊ុនឈ្មោះ(អ៊ុំចន្ថា ឯ ក)អ្នកដេញថ្លៃឈ្មោះ អ៊ុំចន្ថាបានដាក់ដេញក្នុងតម្លៃ២៨៤.៥៥០.០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មមិនសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់ផ្លូវបេតុងអាមេនោះទេដោយឆាចោលគម្រោងនេះតែម្ដងនិងរង់ចាំពិភាក្សាទៅថ្នាក់ខេត្តបន្ត ដើម្បីសម្រេចនៅពេថ្ងៃក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *