ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងផ្ញេីសារលិខិតគោរពជូនពរ​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ក្នុងថ្ងៃខួបចម្រើនជន្មាយុ

ក្នុងឱកាសប្រកបដោយនក្ខត្តឫក្ស នៃថ្ងៃខួបចម្រើនជន្មាយុរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល សូមសម្តែងនូវអំណរសាទរប្រកបដោយ មនោសញ្ចេតនារំភើបសប្បាយរីករាយយ៉ាងក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញា ឈ្លាសវៃ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការកសាងមាតុភូមិកម្ពុជាឱ្យកាន់តែ មានការអភិវឌ្ឍ និងសុខសន្តិភាពជានិច្ចនិរន្តរ៍។

ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតស្ញប់ស្ញែងយ៉ាង ជ្រាលជ្រៅចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាល សម្តេច តែងតែបានលះបង់នូវកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយបានចូលរួម ចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាការពារសុខសន្តិភាពបានយ៉ាងរឹងមាំ ដែលជាមូលដ្ឋានគ្រឹះ ធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍរុងរឿងរីកចម្រើន និងប្រជាពលរដ្ឋរស់នៅក្នុងភាពសុខុដុមរមនា និងសេចក្តីសុខសាន្ត។ លើសពីនេះ ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងនូវការគំរាមកំហែងពីមជ្ឈដ្ឋាន ខាងក្រៅ សម្តេច បានយកចិត្តទុកដាក់ជាប់ជានិច្ចជាមួយរាជរដ្ឋាភិបាល ដោយបានឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត និងចុះសួរសុខទុក្ខផ្ទាល់ដល់វរកងទ័ពនៅសមរភូមិជួរមុខ គ្រួសារកងទ័ព និងប្រជាជនភៀសសឹកដែល ជាការបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយដ៏រឹងមាំប្រឆាំងទល់នឹងបរទេសឈ្លានពាន ដើម្បីបម្រើ ឧត្តមប្រយោជន៍ជាតិ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

សាជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី តេជៈបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមជួយ ប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខមហាប្រសើរ ជូន សម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *