(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។…
Author: raksmey
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះឆ្លុះបញ្ចាំងពីលំហូរនៃការបោកបញ្ឆោតរបស់យោធាថៃ ដែលដំបូងឡើយជាការប្រឌិតដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានដោយគ្មានការញុះញង់របស់ខ្លួនមកលើកម្ពុជា ហើយឥឡូវនេះកំពុងព្យាយាមបំភាន់ភ្នែកឆាកអន្តរជាតិដោយធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ វោហាសាស្ត្របែបនិទានកថាប្រកបដោយភាពមិនទទួលខុសត្រូវបែបនេះ គឺត្រូវបានធ្វើឡើងមិនត្រឹមតែដើម្បីបំភាន់ភ្នែកប៉ុណ្ណោះទេ ថែមទាំងបញ្ឆេះនូវគ្រោះថ្នាក់ផងដែរ ជាពិសេសស្របពេលដែលអាជ្ញាធរឡាវមិនទាន់បានបញ្ចប់នូវការស៊ើបអង្កេតរបស់ខ្លួន និងជាពិសេសមិនទាន់បានចេញនូវសេចក្តីថ្លែងការណ៍បែបនេះផងនោះ។ កម្ពុជាសូមទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងគ្រាន់តែដើម្បីបិទបាំងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ ផ្ទុយទៅនឹងទង្វើរបស់ប្រទេសថៃបែបនេះ កម្ពុជាមិនដែលបានប្រព្រឹត្ត ហើយនឹងមិនរំលោភលើអធិបតេយ្យភាពរបស់រដ្ឋជិតខាងណាមួយ រួមទាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ កម្ពុជាសូមបញ្ជាក់នូវការតាំងចិត្តសារជាថ្មីក្នុងការគោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រជាជាតិទាំងអស់ និងបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញដល់កងទ័ពប្រជាជនឡាវ ដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុខាងលើនេះប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងតម្លាភាពខ្ពស់។ Statement By the Spokesperson…
អ្នកនាំពាក្យក្រសួងការពារជាតិទាត់ចោលទាំងស្រុង ដែលថៃចោទប្រកាន់ថាកងទ័ពកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលទឹកដីប្រទេសឡាវ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ២៦ ខែកក្កដានេះថាក្រសួងការពារជាតិសូមច្រានចោលទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់ ភូតភ ចេតនាព្យាបាទពីភាគីថៃ ដែលថាកម្ពុជាបានបាញ់ចូលទឹកដីឡាវទាំងដែលអាជ្ញាធរឡាវមិនបានធ្វើការចោទប្រកាន់ឬមិនទាន់បានបើកធ្វើការស៊ើបអង្កេតលើករណីនេះនៅឡើយ។ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថាភាគីថៃ បានធ្វើការចោទប្រកាន់កម្ពុជាទាំងមិនមានភស្ថុតាង។ការចោទប្រកាន់នេះដែរធ្វើឡើងដោយគេហទំព័រផ្ទាល់នៃភូមិភាគទី២ថៃ។នៅមុននេះបន្តិចនៅក្នុងផេករបស់កងទ័ពជើងគោកថៃ ក៏នៅមិនទាន់ច្បាស់លាស់ក្នុងករណីចោទប្រកាន់កម្ពុជានេះឡើយ។ត្រង់កន្លែងនេះហាក់បីដូចជា ការផ្តល់ព័ត៌មានរបស់ខាងភាគីថៃនៅលើផេកផ្លូវការរបស់ខ្លួន មានភាពភាន់ច្រឡំ និងមិនស៊ីសង្វាក់គ្នា។ លោកជំទាវបានលើកឡើងឱ្យដឹងបន្ថែមថា”ចំណុចត្រង់កន្លែងនេះកម្ពុជាសូមគូសបញ្ជាក់ថាកងទ័ពកម្ពុជាធ្វើសកម្មភាពដោយភាពអត់ធ្មត់ ប្រកបដោយវិជ្ជាជីវៈធ្វើការវាយបកផ្តោតតែលើមូលដ្ឋានកងទ័ពថៃប៉ុណ្ណោះ។ហើយនេះជាការអនុវត្តសិទ្ធការពារខ្លួន ស្របច្បាប់ ដែលមានចែងក្នុងមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។ គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់កាំភ្លើងធំប្រហែល១០គ្រាប់ ធ្លាក់ចូលព្រំដែនរបស់ប្រទេសឡាវ៕
ឯកឧត្តម នេត្រ ភក្រ្តា៖ ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ និងភូតកុហកពិភពលោក ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ហើយស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ
សូមជូនបងប្អូនជនរួមជាតិជ្រាបថា ប្រព័ន្ធផ្សព្វផ្សាយថៃបានគុបគិតជាមួយរដ្ឋាភិបាលនិងកងទ័ពថៃក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយមួលបង្កាច់កម្ពុជាដើម្បីបង្កើតបានជាលេសសម្រាប់ខ្លួនចូលឈ្លានពានប្រដាប់អាវុធ រំលោភបូរណភាពទឹកដីកម្ពុជា។ ទាំងរដ្ឋាភិបាលនិងកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយថៃបានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (Dirty Strategy) ក្នុងការបង្កហេតុតាមផែនការនៃការឈ្លានពានរបស់ពួកគេ។ ការឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃនេះ បានរៀបចំផែនការគិតទុកជាមុន។ ផែនការនៃសកម្មភាពឈ្លានពានប្រដាប់អាវុធថៃបានបង្ហាញយ៉ាងច្បាស់ ដោយការចាប់ផ្តើមបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជា និងបានមួលបង្កាច់ចោទប្រកាន់កម្ពុជាគ្រប់រឿងដោយគ្មានការអៀនខ្មាស។ កម្ពុជានិយាយពិត ថៃនិយាយកុហកពិភពលោក។ កម្ពុជាគ្មានប្រយោជន៍ទៅឈ្លានពានថៃទេ, ពិភពលោកបានដឹងច្បាស់។ Thailand is using information manipulation warfare strategies to fabricate pretexts for its…
អភិបាលខេត្តតាកែវ អញ្ជើញទទួលជំនួយពីបងប្អូនប្រជាពលរដ្ឋយកទៅផ្ដល់ជូនកងទ័ពសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋកំពុងភៀសខ្លួន
តាកែវ៖ ដើម្បីធ្វើការលើកទឹកចិត្តដល់កងកម្លាំងឈរជើងការពារព្រំដែន រារាំងពីការឈ្លានពានរបស់ខ្មាំងសត្រូវ ថៃ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ ទទួលគ្រឿងឧបភោគ បរិភោគ និងថវិកា ពីបងប្អូនប្រជាពលរដ្ឋ អាជីវករ និងថ្នាក់ដឹកនាំ ដើម្បីយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់ កងកម្លាំងជួរមុខ និងបងប្អូនប្រជាពលរដ្ឋកំពុងភៀសខ្លួន ដោយសារការឈ្លានពានរបស់ កងទ័ពថៃ បានវាយសម្រុកលើទឹកដីខ្មែរ ។ នៅក្នុងឱកាសនោះ…
សម្ដេច ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ក្លែប រាយ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ ដល់គេហដ្ឋានសព នៅខេត្តសៀមរាប ដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសពយុទ្ធជនដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន ដល់គេហដ្ឋានសព ចំនួន០២ រូប រួមមាន ៖ លោក អនុសេនីយ៍ទោ ក្លែប រាយ អាយុ៥៥ឆ្នាំ នៅភូមិធ្លក ឃុំត្រាំសសរ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ អាយុ៥២ឆ្នាំ នៅភូមមិព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹក ថ្ងៃសៅរ៍ ១កើត…
សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានឆ្លៀតពេលដ៏មមាញឹកចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យបងប្អូនពលករយើងបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។ គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។ ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់នេះ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់…
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់…
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាថ្កោលទោសដាច់អហង្កាចំពោះអំពើឈ្លានពានទាំងកម្រោល និង ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា កម្ពុជាសូមថ្កោលទោសដាច់អហង្កា ចំពោះអំពើឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ ដែលបង្កឱ្យមានការប្រយុទ្ធគ្នាធ្វើឱ្យដល់បញ្ហាសន្តិភាព ស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែន រំលោភបំពានអធិបតេយ្យកម្ពុជា គំរាមកំហែងក្នុងតំបន់និងខុសច្បាប់អន្តរជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ចាប់តាំងតែពីព្រឹកថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង៣៖២០នាទី ទៀបភ្លឺ សភាពការណ៍វាយប្រហារយ៉ាងគឃ្លើនរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា គឺ ភាគីថៃបានវាយលុកចំនួន៧ទីតាំង តំបន់ភ្នំខ្មោច តំបន់…
ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម:
កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។ ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។ ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម…
