លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296 ជូនដល់ប្រជាពលរដ្ឋ និងអាជីវករតាមផ្ទះ ស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងប្រសាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline)1296 ដោយឥតគិតថ្លៃ 24/24ម៉ោង ឬអាចទាក់ទងមកតាមបណ្តាញ CoolApp , Telegram , WhatsApp តាមរយៈលេខ 088…
Author: raksmey
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា
មុនបញ្ចប់បេសកកម្មចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួល នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ហៅកាត់ថា INTERPOL បានដឹកនាំសហការី ចូលជួបពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ លោក Nicholas Court បានជម្រាបប្រមុខក្រសួងមហាផ្ទៃ អំពីការកត់សម្គាល់របស់អាំងទែប៉ូល ចំពោះការខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា រហូតទទួលបានជោគជ័យជាច្រើនទីតាំង។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការវាយតម្លៃប្រកបដោយសច្ចធម៌នេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី…
ស្ថាបនិកក្រុមហ៊ុន G Adventures គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។…
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ!
នៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះនៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរ ដេញថ្លៃដែលមាន៤ក្រុមហ៊ុនដែលត្រូវបានមកដាក់ដេញថ្លៃ។ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មាន។ នៅឃុំបាក់ស្នា ការសាងសង់ឬការងារ សាងសង់ផ្លូវបេតុងប្រវែង ៤៨៥ម ទទឹង ៥ម កម្រាស់បេតុង ១៥០ម.ម ការថថែទាំ រយៈពេល៦ខែតំលៃប៉ាន់ស្មាន២៩១,៧០២,៩៨៧៛០០ (ពីររយកៅសិបមួយលាន ប្រាំពីររយពីរពាន់ ប្រាំបួនរយប៉ែតសិបប្រាំពីររៀលគត់)។ ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកចូលរួមដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុននឹង…
កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត…
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ័សា អភិបាលខេត្ត និងលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងកងកម្លាំងមានសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចវីឡាជួល ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ១៤នាក់ ស្រី ០៦នាក់…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។ ពីវេទិកាអធិបតី នៅសណ្ឋាគារសាន់អែនមូន រាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានរំលេចវឌ្ឍនភាពនៃកំណើននិងការបន្តពង្រឹងតួនាទីយ៉ាងសកម្មរបស់ស្ត្រីក្នុងមុខតំណែង តាមក្រសួងស្ថាប័ននានា ជាពិសេសគឺភាពរីកចម្រើនមួយក្នុងវិស័យមហាផ្ទៃផ្ទាល់…
លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលខេត្តស្វាយរៀង ដែលកំពុងឈរជេីងការពារព្រំដែនកម្ពុជា-ថៃ នៅតំបន់ថ្មដា ស្រុកវាលវែង
ខេត្តពោធិ៍សាត់ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងផ្លាស់ប្ដូរកម្លាំងប្រចាំការ របស់កងកម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោក៦០៩ និង៦១១ ខេត្តស្វាយរៀង ចំនួន ៤០នាក់ ដែលកំពុងឈរជេីងការពារព្រំដែនកម្ពុជា-ថៃ ស្ថិតនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះលោកឧត្ដមសេនីយ៍ទោ…
នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយការត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តមអភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត…
នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានជួបជាមួយក្រុមការងារអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះពិត្យអតីតទីតាំង មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នៅទីតាំង កាស៊ីណូ ហ្គោលឌិនហ្គាឡាក់ស៊ី នៅក្រុងបាវិត។ ក្នុងឱកាសនោះឯកឧត្តមបានផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសអនឡាញនៅទីតាំងការស៊ីណូ Golden galaxy ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន៣៩អង្គភាព ក្រោយពេលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (បទល្មើសអនឡាញ) យ៉ាងក្តៅគគុកនាពេលកន្លងមក។ ឯកឧត្តមបានធ្វេីការពន្យល់ និងបទបង្ហាញយ៉ាងលម្អិតជូនដល់តំណាងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីវិធានការផ្លូវច្បាប់ កិច្ចប្រតិបត្តិការស្រាវជ្រាវ ការចុះឆែកឆេរ…
