សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចែកកូនឈើ ១៦.០០០ដើម ជូនដល់ក្រុង-ស្រុកទាំង ៨ ទូទាំងខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានលើកឡើងថា…
Author: raksmey
ល្បែងសុីសងខុសច្បាប់ មួយកន្លែង នៅជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បើកដំណើរការអោយពលរដ្ឋខ្មែរញៀនល្បែងចេញចូលលេងដោយរលូន មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន.!
ព្រៃវែង៖ បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រហែល អាងខ្នង បង្អែករឹងមាំ ហើយមានឥទ្ធិពលទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហ៊ានបើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចេញចូលលេងល្បែងស៊ីសងជល់មាន់ បៀអាប៉ោង យូគីហ្គេមបាញ់ត្រីនិងល្បែងសុីសងខុសច្បាប់ ជាច្រើនប្រភេទ ទៀតដោយរលូនផ្ទុយពីច្បាប់អនុញ្ញាតនឹងផ្គើនទៅនឹងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល.! មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានតែងរិះគន់ថា បើគ្មានការគប់គិតគ្នា ជាប្រព័ន្ធហើយមានខ្នងបង្អែករឹងមាំនោះទេ ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន…
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមកិច្ចប្រជុំកិច្ចបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តាព្រំដែន។
ស្វាយរៀង÷ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តាព្រំដែនរវាងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ជាមួយមន្ទីរនគរបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋាន…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបការចរាចរបារីក្លែងក្លាយ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធទម្ងន់ប្រមាណ ៨០០តោន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ត្រខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ការផលិតនិងការចែកចាយផលិតផលក្លែងក្លាយ រួមទាំងបារី គឺជាបញ្ហាចម្បងដែលកំពុងរីកសាយភាយក្នុងសហគមន៍ និងទីផ្សារ…
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បន្តចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាអាទិភាពគោលនយោបាយទី ១ ដោយបន្តលើកកម្ពស់ និងពង្រឹងវិស័យសុខាភិបាល ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត,…
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូននូវព័ត៌មានសំខាន់ៗ ដែលមានដូចតទៅ៖ ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃនេះថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ ប៉ុន្តែជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិ និងការទូតជំនួសវិញ។ សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា មានការបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ពិតមែន ក៏ប៉ុន្តែ មិនមែនមានន័យថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ។ ចំណែកឯវីរកងទ័ពជួរមុខរបស់យើងក៏នៅតែបន្តឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងតស៊ូយ៉ាងស្វិតស្វាញបំផុតដោយមិនស្តាយជីវិត។ សម្តេចធិបតីបានសង្កត់ធ្ងន់ទៀតថា ការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS…
សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង
សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច ទំហំ ៨ម៉ែត្រ X ១៦ម៉ែត្រ កម្ពស់ ១ជាន់ ស្ថិតក្នុងវត្តនិគ្រោធវ័ន គល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក…
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!
ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋដែល រស់នៅជិតច្រករបៀងព្រំដែនសំយ៉ោងក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថាសកម្មភាពឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនចេញពីវៀតណាមចូលមកកម្ពុជាតាមច្រកនេះរីឯលោកមេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកក្រុមឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះបានបញ្ចាក់ឲ្យដឹងតៀតថា មានរថយន្តឡានសំយុង រថយន្តទ្រុងបិទជិត និងរម៉កសង្ស័យសង្ស័យជាទំនិញគិចពន្ធ។ ប្រជាពលរដ្ឋ ក៍ដូចជាប្រភពពីអ្នកសារព័ត៌មានជាច្រើនដែលចុះទៅផ្តិតយករូបភាពផ្ទាល់ បានបង្ហាញឱ្យឃើញពីសកម្មភាពរថយន្តធន់ធ្ងន់ រងផលប៉ះពាល់ខូចផ្លូវទាំងស្រុង និង ដឹកជញ្ជូនទំនិញផ្សេងៗឆ្លងដែន ដោយសង្ស័យថាមិនមានការត្រួតពិនិត្យ ឬបង់ពន្ធត្រឹមត្រូវពីសំណាក់មន្ត្រីសមត្ថកិច្ចប្រចាំការនៅទីនោះឡើយ។ក្រុមឈ្មួញតូចធំដឹកជញ្ជូនទំនិញផ្សេងៗ ឆ្លងដែនពីប្រទេសវៀតណាមមកកម្ពុជាយ៉ាងរលូនបានធ្វើឱ្យមហាជនដាក់ការសង្ស័យថា អាចមានការ ត្រូវរ៉ូវគ្នាយ៉ាងស្អិតរមួតរវាងក្រុមឈ្មួញ និងមន្ត្រីពាក់ព័ន្ធដែលប្រចាំការនៅច្រកនេះ ដើម្បីផលប្រយោជន៍បុគ្គល និងបក្សពួក ដែលទង្វើនេះកំពុងតែបង្កឱ្យមានការលេចធ្លាយ និងបាត់បង់ចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។ មជ្ឈដ្ឋានអ្នកច្បាប់…
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ
នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាសម្បត្តិមនុស្សជាតិទាំងមូលដោយបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ។ សូមគូសបញ្ជាក់ផងដែរថា…
សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគម JCA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចធិបតីដែលតែងតែផ្ដល់ពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូរបស់ JCA ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពនៃដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ ដោយ JCA…
